រូបថតប្រចាំសប្តាហ៍៖ ព្រះវិហារបុរាណមួយ កំពុងលាក់ខ្លួនក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ —

ព្រះវិហារបុរាណមួយ ក្នុងវត្តពិភទ្ទរង្សី (ហៅវត្តចិនដំដែកខាងជើង) ដែលជាវត្តដ៏ល្អពិសិដ្ឋមួយក្នុងរាជធានីភ្នំពេញ និងមានអាយុកាលកកើតដំណាលគ្នានឹងរាជធានីភ្នំពេញ គឺចាប់តាំងពីសតវត្សទី១៥ មកម្ល៉េះ។

ព្រះវិហារបុរាណនេះ ត្រូវបានកសាងឡើងក្នុងឆ្នាំ១៨៨៧ ក្នុងរជ្ជកាលព្រះបាទនរោត្តម និងមានទម្រង់ស្ថាបត្យកម្មបន្តពីសិល្បៈនៅសម័យឧត្តុង្គ ដែលឃើញមាននៅវត្តវិហារហ្លួង ហើយប្លង់ព្រះវិហារបែបនេះ គឺនៅសល់តែមួយគត់ក្នុងរាជធានីភ្នំពេញ។

រូបថត៖ ឯល វឌ្ឍនៈ