កម្លាំងស៊ីម៉ាក់ ជីកដីប៉ះចំរូបចម្លាក់តោថ្មបុរាណមួយ ពេលកំពុងបោសសម្អាតគ្រាប់ ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០–

កម្លាំងស៊ីម៉ាក់ ជីកដីប៉ះចំរូបចម្លាក់តោថ្មបុរាណមួយ ដែលមានកម្ពស់ជាង២.៥ម៉ែត្រ ទំហំដងខ្លួនជាង១ម៉ែត្រ នៅទីតាំងបោសសម្អាតគ្រាប់ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍នៃការដ្ឋានសាងសង់អាងស្តុកទឹកក្រោមដី និងសាង សង់ស្ថានីយ៍បូមទឹកទី៦ របស់រាជធានីភ្នំពេញ (នៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាប់មាត់ទន្លេ) ដែលគាំទ្រ ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នាល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០។

រូបថត៖ ស៊ីម៉ាក់