សម្តេចតេជោបានកែទម្រង់របៀបឆ្លងសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងអនុក្រឹត្យរបស់គណៈរដ្ឋមន្ត្រីមិនឱ្យមានការកក់ស្ទះ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
ភ្នំពេញ៖សម្តេចតេជោហ៊ុនសែនបានកែទម្រង់របៀបឆ្លងសេចក្តីព្រាងច្បាប់និង​​សេចក្តីព្រាងអនុក្រឹត្យរបស់គណៈ​​រដ្ឋមន្ត្រីដើម្បីមិនឱ្យមានការកក់ស្ទះដូចមុន។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅព្រឹកទី ០៤ ខែកញ្ញានេះ នាវិមានសន្តិភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ចាប់តាំងពីបង្កើតរាជរដ្ឋាភិបាល កាលពីឆ្នាំ២០១៣មក សម្តេចបានធ្វើកំណែទម្រង់មួយ ដោយកំណែទម្រង់នោះ មិនយកសេចក្តីព្រាងច្បាប់ ឬសេចក្តីព្រាងអនុក្រឹត្យទាំងអស់មកឆ្លងនៅគណៈរដ្ឋមន្រ្តីឡើយ ដោយកាលពីពេលនោះ មានអនុក្រឹត្យក្រសួងមហាផ្ទៃ បានរក្សាទុករហូតដល់២ឆ្នាំ មិនទាន់បានចេញរួច ។ សម្តេចតេជោបន្តថា ក្រោយមកសម្តេច ក៏បានធ្វើកំណែទម្រង់ដោយប្រគល់ឱ្យក្រសួងទាំងអស់អាចសុំសិទ្ធិធ្វើជាប្រធានដឹកនាំនៃអន្តរក្រសួង ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់ ឬសេចក្តីព្រាងអនុក្រឹត្យនោះ មិននៅកកស្ទះ ក្នុងទីស្តីការគណៈរដ្ឋមន្រ្តីដូចមុនទៀតឡើយ ។
សំឡេង«ខ្ញុំចាប់ផ្តើមធ្វើកំណែទម្រង់ដោយប្រគល់ឱ្យរដ្ឋមន្រ្តី នៃក្រសួងនានា អាចសុំសិទ្ធិធ្វើជាប្រធានអង្គប្រជុំនៃអន្តរក្រសួង ។ ដូច្នេះហើយបានជាសេចក្តីព្រាងច្បាប់ឬ សេចក្តីព្រាងអនុក្រឹត្យនានាមិនមកកកកុញ នៅបន្តកន្ទុយគ្នានៅឯទីស្តីការគណៈរដ្ឋមន្រ្តីទេ ។ អ៊ីចឹងយើងចាំមើលតាំងពីពេលនោះមក សេចក្តីព្រាងច្បាប់ ឬសេចក្តីព្រាងអនុក្រឹត្យគឺមិនមានការកកកុញទេ ។ ខ្ញុំបានធ្វើរឿងពីរ ដំណាក់កាល គឺដំណាក់កាលលទី១រដ្ឋកម្ពុជាone stop service លើសេចក្តីព្រាងច្បាប់និងអនុក្រឹត្យទៅដាក់ឱ្យក្រសួងយុត្តិធម៌។ អ៊ីចឹងពេលនោះក្រសួងយុត្តិធម៌ចង់ធ្វើក៏ធ្វើទៅ មិនធ្វើក៏អត់ទៅ ដល់ជំនាន់ព្រះរាជាណាចក្រកម្ពុជា បើដរាបណាមិនទាន់បានឆ្លងនូវអន្តរក្រសួងនិងទីស្តីការគណៈរដ្ឋមន្រ្តីគឺមិនបានឆ្លងទេ ដូច្នេះធ្វើឱ្យយឺត។ អ៊ីចឹងកំណែទំរង់ថ្មីនេះគឺអនុញ្ញាតឱ្យ រដ្ឋមន្រ្តីនានាសុំសិទ្ធិប្រជុំអន្តរក្រសួងអ៊ីចឹងបានជា ឯកឧត្តមប៊ិន ឈិន គាត់មិនទាមទារទេ គ្រាន់ថាសេចក្តីព្រាងច្បាប់នេះមិនបានឆ្លងអន្តរក្រសួងនាទីស្តីការគណៈរដ្ឋមន្រ្តីទេ នៅលើអត្ថបទច្បាប់ដែលចែកជូនថ្នាក់ឧបនាយករដ្ឋមន្រ្តីតែងមានអក្សរក្រហម អក្សរខៀវ អក្សរធម្មតា បានសេចក្តីថាបានមកឆ្លងនៅទីនេះ ពណ៌នេះមិនបានឆ្លងនៅទីនេះទេ » ៕