មនុស្សជាង ២៦លាននាក់ឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០​ — យោងតាមសាកលវិទ្យាល័យ Johns Hopkins ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលពឹងផ្អែកទៅលើទិន្នន័យដែលផ្តល់ឱ្យដោយអង្គការអន្តរជាតិ អាជ្ញាធរ សហព័ន្ធ និងអាជ្ញាធរមូលដ្ឋាននានាបាន​ឱ្យដឹងថា ចំនួនករណីឆ្លងមេរោគកូរ៉ូណាវីរុសដែលត្រូវបានបញ្ជាក់នៅជុំវិញពិភពលោកមានលើសពី ២៦លាននាក់ហើយបើគិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

យោងតាមសាកលវិទ្យាល័យនេះបានឱ្យដឹងថា ចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ-១៩ ត្រឹមថ្ងៃព្រហស្បតិ៍គឺ ២៦.០៣១.៤១០នាក់ដែលត្រូវបានកត់ត្រា ដោយក្នុងនោះមានអ្នកជំងឺចំនួន ៨៦៣.០២៨នាក់បានស្លាប់ ខណៈដែលអ្នកជំងឺចំនួន ១៧.២៩១.៨៧៤នាក់បានជាសះស្បើយ។ ចំនួនករណីឆ្លងដែលត្រូវបានបញ្ជាក់ច្រើនបំផុត (ចំនួន ៦.១១៣.៣៥៩នាក់) ត្រូវបានកត់ត្រានៅក្នុងសហរដ្ឋអាមេរិក បន្ទាប់មកគឺប្រទេសប្រេស៊ីល (ចំនួន៣.៩៩៧.៨៦៥នាក់) និងប្រទេសឥណ្ឌា (ចំនួន ៣.៧៦៩.៥២៣នាក់)៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)