លោកជំទាវ ម៉ែន សំអន ជួបសំណេះសំណាលជាមួយក្រុមការងារឯកទេស ស្រាវជ្រាវ និងចងក្រងឯកសារ របាំក្បាច់បុរាណខ្មែរនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាលជា មួយក្រុមការងារឯកទេសស្រាវជ្រាវ និងចងក្រងឯកសារទាក់ទងក្បាច់ បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងភ្ញៀវកិត្តិយស បានទស្សនាការសម្តែង ក្បាច់ពត់ដៃ ជើង និងក្បាច់បាតខ្លីដោយក្រុមនាង និងក្រុមនាយរោង ក្បាច់បាតយក្ស ក្បាច់បាតស្វាម្ករ និងរបាំពូថៅ។ របាំទាំងនេះសម្តែងដោយគ្រូដែលមានវ័យចំណាស់ រួមជាមួយយុវតីនិង និស្សិត។

សូមបញ្ជាក់ថា គម្រោងស្រាវជ្រាវនេះធ្វើឡើងក្នុងគោលដៅរក្សាទម្រង់ សិល្បៈបុរាណខ្មែរ ជាពិសេស របាំព្រះរាជទ្រព្យ ដែលត្រូវបានអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលក្នុង បញ្ជីបេតិកភណ្ឌពិភពលោកផ្នែកសម្បត្តិមនុស្សជាតិកាលពីឆ្នាំ២០០៣៕

ដោយ សួស សំរិត