ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន រម្លឹកប្រជាពលរដ្ឋឱ្យបន្តថែរក្សាសន្តិភាពសុខភាព ជំរុញពង្រីកមុខរបរកសិកម្ម

AKP បន្ទាយមានជ័យ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានប្រធានអាជ្ញាធរជាតិប្រុយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយ មានជ័យ បានក្រើនរម្លឹកឱ្យប្រជាពលរដ្ឋទាំងអស់បន្តចូលរួមថែរក្សាសន្តិភាព ថែរក្សាសុខភាព និងចូលរួមឱ្យបានសកម្មបន្ថែមទៀតក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គ្រុនឈាម គ្រុន ឈីក បញ្ហាគ្រឿងញៀន និងជំរុញពង្រីកមុខរបរកសិកម្ម ដើម្បីបង្កើនចំណូលចិញ្ចឹមគ្រួសារ។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងក្នុងឱ កាសដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ដោយនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយ ចំនួនចែកជូនដល់ប្រជាពលរដ្ឋក្រីក្រជាង៤០០គ្រួសារ នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលកំពុងជួបការលំបាកដោយសារតែវិបត្តិកូវីដ១៩ ដែលកំពុងតែរាតត្បាតជាសកលនៅលើពិភពលោកនេះ កាលពីថ្ងៃ១៥កើត ខែភទ្របទ ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២០។

ថ្លែងក្នុងពិធីនេះឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានគូសបញ្ជាក់ថា កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើ ឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅ ក្នុងភាពសុខសាន្តនៅគ្រប់ទីកន្លែងទាំងអស់។

ទន្ទឹមនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏អំពាវនាដល់ប្រជាពលរដ្ឋ ដែលរស់នៅ តាមព្រំដែន សូមកុំឆ្លងដែនទៅប្រទេសជិតខាងឱ្យសោះ គឺរង់ចាំពិនិត្យមើលស្ថានភាពជំងឺ កូវីដ-១៩បន្តទៀត ព្រោះជំងឺនេះពុំទាន់ធូរស្បើយនៅទ្បើយទេ។ ដូច្នេះសូមប្រជាពលរដ្ឋគប្បី ងាកមករកពង្រីកការធ្វើរបបកសិកម្មក្នុងស្រុក ដូចជាដាំដុះបន្លែបង្ការគ្រប់មុខ ចិញ្ចឹមត្រី សត្វ ផ្សេងៗឱ្យច្រើន ដើម្បីបង្កើនចំណូលទុកដោះស្រាយក្នុងជីវភាពគ្រួសារ ឱ្យមានភាពប្រសើរ ឡើងនោះ។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវបន្ត អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានអនាម័យជាប់ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិ បាលក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។

ជាមួយនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានកោតសរសើរចំពោះ អាជ្ញាធរខេត្ត ក្រុង ស្រុកដែលបានខិតខំយកចិត្តទុកដាក់ស្ថាបនា និងអភិវឌ្ឍន៍តាមការស្នើសុំ របស់ប្រជាពលរដ្ឋ និងខិតខំអភិវឌ្ឍន៍បន្តទៀត ចំពោះការងារដែលនៅសេសសល់នោះ។

យោងតាមលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា អាជ្ញាធរក្រុង ប៉ោយប៉ែតបាននិងកំពុងខិតខំយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍក្រុងប៉ោយប៉ែត ឱ្យមានការរីក ចម្រើនក្នុងឆ្នាំ២០២០ ដោយមានការឧបត្ថម្ភគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរក្រុង បានស្ថាបនា ជួសជុលប្រព័ន្ធផ្លូវថ្នល់ មានទាំងផ្លូវបេតុងផ្លូវក្រាលក្រួសក្រហម ផ្លូវក្រាលថ្មមិច និងដាក់លូបានជាច្រើនខ្សែ។

អភិបាលក្រុងប៉ោយប៉ែតរូបនេះ បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះដោយយល់ឃើញ ស្ថានភាពលំបាកក្នុងការធ្វើដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានឧបត្ថម្ភ ថវិកា ជួសជុលផ្លូវក្រាលថ្មមិចចំនួន ១៩ខ្សែ មានប្រវែង ២០.៨១៨ម៉ែត្រ, ផ្លូវអាទិភាពចំនួន ៣០ខ្សែ ប្រវែង ៤១.០០៩ម៉ែត្រ។

ក្នុងឆ្នាំ២០២០រហូតដល់ឆ្នាំ២០៣០រដ្ឋបាលក្រុងប៉ោយប៉ែតទទួលបានគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចគួរឱ្យចង់រស់នៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទឹកប្រាក់ជាង ១១៥លាន ដុល្លារអាម៉េរិក សម្រាប់កសាងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូរំដោះទឹក សាងសង់អាង ប្រព្រឹត្តិកម្មទឹកកខ្វក់ និងសាងសង់ទីលានចាក់សំរាមស្តង់ដារទៀតផង។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកអំណោយប្រគេន ចែកជូនក្នុងនោះប្រគេនទេយ្យវត្ថុនិងបច្ច័យដល់ព្រះសង្ឃចំនួន៧វត្ត ដោយក្នុង១វត្តៗ ទទួលបានអង្ករ២០០គីឡូក្រាម, ទឹកបរិសុទ្ធ១០កេស, ទឹកភេសជ្ជ:១០កេស, មី៩កេស, ទឹកស៊ី អ៊ីវ ទឹកត្រី ២០យួរ និងបច័្ចយ១លានរៀល។ ផ្តល់ថវិកាជួសជុលផ្លូវប្រវែង ៥០គីឡូម៉ែត្រ ដើម្បី បញ្ចប់គម្រោងជួសជុលផ្លូវដែលមានប្រវែងសរុបជិត ១០០គីឡូម៉ែត្រ។
ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤០០គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបាន អង្ករ២០គីឡូក្រាម ,មី១កេស, ទឹកស៊ីវអ៊ីវ១យួរ ,ប៊ីចេង១កព្ចាប់, ស្ករស១គីឡូក្រាម ប្រេងឆា១ដប, សាប៊ូ១គីឡូក្រាម, សារុង១ និងថវិកា១ម៉ឺនរៀល។ ផ្តល់ជូនក្រុមការងារជួស ជុលផ្លូវ ២៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល។ ផ្តល់ជូននគរបាលការពារ កងរាជ អាវុធហត្ថ ក្រុមគ្រូពេទ្យ ប្រជាការពារ ក្រុមយុវជន ក្នុង១ក្រុម /អង្គភាពទទួលបាន ៥០ម៉ឺន រៀល ៕ ដោយ៖ឈុន សារ៉ាត