លោកជំទាវមិថុនា ភូថង អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យ ដំណើរការជាផ្លូវការនូវឧបករណ៍ហាត់ប្រាណសាធារណ:នៅសួនច្បារមុខ

(កោះកុង)៖ នៅល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នេះ លោកជំទាវមិថុនា  ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱយដំណើរការជាផ្លូវការនូវឧបករណ៍ហាត់ប្រាណសាធារណ:នៅសួនច្បារមុខសាលាខេត្តកោះកុង។ 

ថ្លែងក្នុងពិធីបើក លោកជំទាវ មិថុនាភូថង អភិបាលនៃគណៈអភិបាលខេត្ត សំណូមពរឲ្យប្រជាពលរដ្ឋ ដែលមកហាត់ប្រាណ ជួយថែរក្សា ឧបករណ៍ ហាត់ប្រាណ អោយបានល្អ ដើម្បីជាកាថ្លែងដល់អំណរគុណដល់ សប្បុរសជនដែលបានឧបត្ថម្ភនូវឧបករណ៍ហាត់ប្រាណនេះ។

   បើតាមរបាយការណ៍លោកឈេង សុវណ្ណដា អភិបាល ក្រុងខេមរភូមិន្ទបាន បានរាយការណ៍ថា ឧបករណ៍ហាត់ប្រាណចំនួន 26 ឈុតនេះ គឺបានមកពីការជួយឧបត្ថមគាំទ្រជាបន្តបន្ទាប់ ដើម្បីជាប្រយោជន៍សាធារណ: ផ្តល់ឱកាសឱយប្រជាពលរដ្ឋទូទៅហាត់ប្រាណដើម្បីសុខាភាព។

លោកបន្តថា នៅចុងខែមករាឆ្នាំ 2020 តាមការចង្អុលបង្ហាញ របស់លោកជំទាវ និងការយកចិត្តទុកដាក់ ពីសុខមាលភាពប្រជាពលរដ្ឋនិងដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែង ចលនាការប្រកួតប្រជែងទីក្រុងស្អាតលើកទី 3 ឆ្នាំ ២០២១ – ២០២៤ខាងមុខនេះ ក្រុងបានដាក់ផែនការនិងទិសដៅក្នុងការត្រៀមនៅចំណុចខ្លះៗមួយចំនួននៃការទាញយកពិន្ទុក៏ដូចជាការបំពេញនូវ សូចនាករមួយចំនួន ដូចឆ្នេះហើយនៅដើមខែកុម្ភៈឆ្នាំ ២០២០ រដ្ឋបាលក្រុង បានត្រៀមផែនការនិងសុំការឯកភាពនិងការកំណត់ជ្រើសរើសទីតាំងសម្រាប់បំពាក់ឧបករណ៍ហាត់ប្រាណនេះ តែដោយសារមានវិបត្តិ កូវីដធ្វើឲ្យការដឹកជញ្ជូន និងការរៀបចំនេះមានការយឺតយ៉ាវរហូតដល់ពេលនេះ ឧបករណ៍ហាត់ប្រាណនេះគឺ បានមកពីការឧបត្ថម្ភពីសប្បុរសជន គិតជាទឹកប្រាក់សរុបចំនួន 12514 ដុល្លារអាមេរិក។

បន្ទាប់ពីសម្ពោធរួចលោកជំទាវអភិបាល អ្នកចូលរួម ព្រមទាំងប្រជាពលរដ្ឋបានធ្វើការហាត់ និងអនុញ្ញាតឱយហាជនប្រើប្រាស់ចាប់ពីពេលនេះតទៅ៕ ដោយ៖ មន្ទីព័ត៌មានខេត្តកោះកុង