ប្រមុខការពារជាតិថានយោបាយឈ្នះ-ឈ្នះជាកត្តាដ៏សំខាន់ក្នុងការស្វែងរកសុខសន្តិភាពនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ០២ ០៩ ២០២០ 

MC៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា វត្តមានរបស់នយោបាយឈ្នះ-ឈ្នះ និងការតស៊ូគ្រប់បែបយ៉ាង របស់រាជរដ្ឋា        ភិបាល បានឯកភាពជាតិពេញលេញ ដែលជាកត្តាយ៉ាងសំខាន់បំផុត ក្នុងដំណើរការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជូនសង្គមជាតិ។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេចពិជ័យសេនា ទៀ បាញ់ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចពិជ័យបានថ្លែងថា «ទម្រាំមានថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញ និងពុះពារគ្រប់ឧបសគ្គ ដើម្បីអនុវត្តនូវនយោបាយឈ្នះ-ឈ្នះនេះ»។ សម្ដេចពិជ័យបន្តថា “វត្តមានរបស់នយោបាយឈ្នះ-ឈ្នះ និងការតស៊ូគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានផ្តល់លទ្ធភាពឱ្យកម្ពុជាធ្វើការបង្រួបបង្រួមជាតិ និងធ្វើសមាហរណកម្មកម្លាំងខ្មែរក្រហម ដែលបែកខ្ញែកឱ្យក្លាយជាកម្លាំងជាតិតែមួយ ទទួលបានការឯកភាពជាតិពេញលេញ ដែលជាកត្តាយ៉ាងសំខាន់បំផុត ក្នុងដំណើរការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជាតិទាំងមូល ”៕