អភិបាលខេត្តកំពង់ចាម ណែនាំឱ្យរដ្ឋបាលក្រុង-ស្រុកអនុវត្តវិធានការការពាទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ឲ្យបានម៉ត់ចត់នៅតាមសាលារៀន

វិទ្យុជាតិកម្ពុជា ហ៊ាង ចាន់ថា ខេត្តកំពង់ចាម


MC. អភិបាលខេត្តកំពង់ចាម ណែនាំឱ្យរដ្ឋបាលក្រុង-ស្រុក អនុវត្តវិធានការ ការពាទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ឱ្យបានម៉ត់ចត់នៅតាមសាលារៀន ដើម្បីការពារកុំឱ្យជំងឺនេះឆ្លងរីករាលដាលចូលក្នុងសហគមន៍។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានណែនាំឱ្យរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ អនុវត្តវិធានការទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩ រលកទី២ ខណ:ពេលដែលក្រសួងអប់រំ យុវជននិងកីឡាត្រៀម រៀបចំបើកឱ្យដំណើរការសិស្សចូលរៀនវិញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២០ខាងមុខនេះ ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងណែនាំដូច្នេះនៅព្រឹកថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ ២០២០នេះ ក្នុងពេលប្រារព្ធបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ(២០២១-២០២៣) របស់រដ្ឋបាលស្រុក-ក្រុង នៅសាលាស្រុកកងមាស ខេត្តកំពង់ចាម។
ឯកឧត្តមបានថ្លែងបន្តថា នាថ្ងៃទី ០៧ ខែកញ្ញា ខាងមុខនេះ ក្រសួងអប់រំ យុវជននិងកីឡា នឹងបើកដំណើរការឡើងវិញនូវគ្រឹះស្ថានមធ្យម សិក្សាក្នុងដំណាក់កាលទី ២ ដូច្នេះ សូមស្នើឱ្យរដ្ឋបាលក្រុង-ស្រុក សហការជាមួយមន្ទីរអប់រំខេត្ត និងមន្ទីរសុខាភិបាលខេត្ត ដើម្បីពង្រឹងការអនុវត្តស្តង់ដារ សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ១៩ ដែលត្រូវអនុវត្តវិធានការ បង្ការទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំ របស់ក្រសួងសុខាភិបាល ជៀសវាងឱ្យបានកុំឱ្យមានការឆ្លងនៃជំងឺនេះក្នុងរលកទី២ ដើម្បីសុវត្ថិភាពសាលារៀន និងសហគមន៍ ៕