អ្នកជំនាញ៖ ឆ្នាំ ២០២០ អាចក្លាយជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ

AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ លោក Roman Vilfand ប្រធានផ្នែកស្រាវជ្រាវអាកាសធាតុរដ្ឋនៃសហព័ន្ធរុស្ស៊ីបាននិយាយថា សីតុណ្ហភាពជាមធ្យមប្រចាំឆ្នាំនៅក្នុងឆ្នាំនេះ អាចនឹងកើនលើសពីកំណត់ត្រាកាលពីក្នុងឆ្នាំ ២០១៦ ដោយនឹងធ្វើឱ្យឆ្នាំ ២០២០ នេះក្លាយជាឆ្នាំដែលក្តៅជាងគេបំផុតនៅក្នុងកំណត់ត្រា។

លោកបាននិយាយនៅក្នុងសន្និសីទតាមប្រព័ន្ធអ៊ិនធើណិតនៅទីក្រុងមូស្គូថា «រហូតមកដល់ពេលនេះ សីតុណ្ហភាពពិភពលោកជាមធ្យមឈរនៅលំដាប់ទី២ បន្ទាប់ពីឆ្នាំ២០១៦ ដែលជាឆ្នាំក្តៅបំផុត»។ ទោះជាយ៉ាងណាក៏ដោយ ក៏លោក Vilfand បានកត់សម្គាល់ថា នៅសល់បួនខែទៀតនៃឆ្នាំនេះដែលអាចធ្វើឱ្យមានការផ្លាស់ប្តូរកំណត់ត្រានេះ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)