ច្រកទ្វារព្រំដែនដារនៅខេត្តត្បូងឃ្មុំពង្រឹងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩យ៉ាងល្អប្រសើរ

វិទ្យុជាតិកម្ពុជា៖ ហាន់ស្រីណា ០១.០៩.២០

MC៖ ច្រកទ្វារព្រំដែនដារ នៃខេត្តត្បូងឃ្មុំ និងវៀតណាម ត្រូវបានពង្រឹងប្រសិទ្ធភាពដោះដូរទំនិញ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់ប្រទេសទាំងពីរ សំដៅធ្វើយ៉ាងណារក្សាបាននូវទំនុកចិត្ត និងផ្ដល់ភាពកក់ក្ដៅ ជូនប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបរ និងដឹកទំនិញចេញចូល មានសុវត្ថិភាព ។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៏………………………..

លោកទី ចាន់ធួន ប្រធានការិយាល័យអន្តោប្រវេសន៍ច្រកទ្វារដារ នៃខេត្តត្បូងឃ្មុំ បានប្រាប់អ្នកយកព័ត៌វិទ្យុជាតិកម្ពុជាអោយដឹងថា បន្ទាប់ពីប្រទេសទាំងពីរកម្ពុជា-វៀតណាម ទទួលរងវិបត្តិកូវីដ-១៩ ហើយបានបិទទ្វារព្រំដែន ជាបណ្តោះអាសន្ននោះ ភ្ញៀវទេសចរក៏មិនមានការឆ្លងកាត់ទៀតដែរ។ ដោយឡែកការផ្លាស់ប្តូរទំនិញពាណិជ្ជកម្មវិញ នៅតែបន្តដឹកចេញ ចូលធម្មតា ដោយសារមន្រ្តីអន្តោប្រវេសន៍ ប្រចាំនៅច្រកទ្វារដារ បានចូលរួមយ៉ាងសកម្ម ជាមួយស្ថាប័នពាក់ព័ន្ធ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមវិធានរបស់ក្រសួងសុខាភិបាល។ លោកបន្តថា ដើម្បីបង្កើននូវភាពងាយស្រួលដល់ប្រជាពលរដ្ឋ បានឆ្លងកាត់ព្រំដែនធ្វើការផ្លាស់ប្តូពាណិជ្ជកម្ម ទៅវិញទៅមកដោយស្របច្បាប់ មន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកទ្វាដារបានបំពេញការងារ ២៤ម៉ោងលើ២៤ម៉ោង តាមគោលដៅ ត្រួតពិនិត្យលិខិត ឯកសារអ្នកធ្វើដំណើរ និងឯកសារច្បាប់ពាក់ព័ន្ធផ្សេងៗ ដែលមានលក្ខណៈស្របច្បាប់ ។

សំឡេង៖ក្រោយពីមានការផ្ទុះឡើងជំងឺកូវីដ១៩ គឺទំនិញមានការចេញចូលធម្មតាដោយសារអីដោយសារទំនិញដែលឆ្លងកាត់និងនៅពេលឆ្លងកាត់និងនៅពេលចូលទៅដល់តំបន់សនៃប្រទេសទាំងសងខាងរថយន្តកម្ពុជាយើងដែលដឹកទំនិញទៅគឺខាងវៀតវៀតណាមបាញ់ថ្នាំសម្លាប់មេរោគឡានរបស់កម្ពុជា បាញ់កាប៊ីនទ្រុងឡាននិងកង់ឡានអានិងទី១និងទី២ទៀតគឺមានការផ្លាស់ប្ដូរអ្នកបើកបរដោយឡែករថយន្តវៀតណាមចូលមកទឹកដីកម្ពុជានៅចំណុចឆ្លងដែននេះគឺខាងចត្តាឡីស័កគាត់បានបាញ់ថ្នាំសម្លាប់មេរោគដូចជាបាញ់នៅក្នុងកាប៊ីនបាញ់កង់ឡាននិងទ្រុងឡានធ្វើដូចគ្នាដើម្បីគិតពីសុខមាលភាពរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា មុនកាលរីករាលដាលជំងឺកូវីដ-១៩ ប្រជាពលរដ្ឋបានយកកសិផលទៅលក់នៅប្រទេសវៀតណាម ចេញចូលជាប្រចាំ រៀងរាល់ថ្ងៃដោយក្នុងមួយថ្ងៃមានចាប់ពី១៥០នាក់ទៅ២០០នាក់ ៕OK