មិនមានករណីវិជ្ជមានកូវីដ-១៩ថ្មី និងជាសះស្បើយដូចគ្នា គិតត្រឹមព្រឹកនេះ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មិនមានករណីវិជ្ជមានកូវីដ-១៩ថ្មី និងមិនមានអ្នកជាសះស្បើយដូចគ្នា គិតត្រឹមព្រឹកនេះ។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ២៧៤ករណី ក្នុងនោះមាន២៦៦នាក់ បានជាសះស្បើយ៕ ដោយ៖ កន ចំណាន