ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញឱ្យបណ្តាញព័ត៌មានជាតិ បន្តផលិតកម្មវិធីថ្មីៗពីតំបន់ទេសចរណ៍សំខាន់ៗនៅក្នុងកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៣១ សីហា ២០២០


MC៖ ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញឱ្យបណ្តាញព័ត៌មានជាតិបន្តផលិតកម្មវិធីថ្មីៗពីតំបន់ទេសចរណ៍សំខាន់ៗ នៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីឱ្យសាធារណជន បានយល់តែច្បាស់និងរួមចំណែកបំផុសចលនាទេសចរណ៍ក្នុងស្រុក។
ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់ក្រុម ការងារផលិត ឯកសារ បទយកការណ៍ របស់ទូរទស្សន៍ជាតិកម្ពុជា និងទស្សនាវដ្តីកម្ពុជា ត្រូវចុះទៅសិក្សា ស្រាវ ជ្រាវ សរសេរខ្លឹមសារ ថតរូបភាពពីតំបន់ទេសចរណ៍ មួយនៅជីផាត ខេត្តកោះកុង ដែលមាន តំបន់ ផ្នូរបុរាណ ដោយកាលនោះនៅពេលមាន អ្នកស្លាប់ ត្រូវបានដាក់ក្នុងមឈូស ហើយទៅ ដាក់តម្កល់ជាប់នៅតាមជញ្ជាំងភ្នំ ។
ឯកឧត្តមបញ្ជាក់ថា តំបន់ទេសចរណ៍នេះ គឺ មានសារៈសំខាន់ជាកន្លែង កម្រ ព្រោះ នៅប្រទេសចិន និងប្រទេសហ្វីលីពីន មានតំបន់ដូចនេះដែរ ហើយមានភាព ល្បី ល្បាញ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនា យ៉ាងច្រើនដែល ប្រការនេះ ត្រូវធ្វើការថតចងក្រង មកផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងទុកជាឯកសារ។
ឯកឧត្តម ក៏បានជំរុញដល់ មន្រ្តី ជំនាញ បន្តផលិតកម្មវិធីនានា បានកាន់តែច្រើន និងមានភាពទាក់ទាញបន្ថែមទៀត ដែលមានន័យ និងមានខ្លឹមសារគ្រប់គ្រាន់ ពិសេសថតតំបន់ទេសចរណ៍សំខាន់ៗ នៅក្នុងកម្ពុជា ក៏ដូចជា កម្មវិធីថ្មីៗ ដែលផ្តល់ផលប្រយោជន៍ដល់សាធារណជនទូទៅ។ ទាក់ទងការរក្សា ឯកសារ ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងាររបស់អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មាន កម្ពុជា ត្រូវពន្លឿនកិច្ចខិតខំប្រឹងប្រែងស្គេនឯកសាររូបថតចាស់ៗ ដែលមាននៅសេសសល់ រយៈពេល ៤០ឆ្នាំ មកនេះ មករក្សាទុកអោយត្រឹមត្រូវល្អ មានគុណភាព ដើម្បីជាភាពងាយ ស្រួល រកនៅពេលត្រូវការយកមកប្រើប្រាស់៕