រាជរដ្ឋាភិបាល ជំរុញឲ្យក្រុមប្រឹក្សាភិបាល ប ស ស ត្រូវសិក្សាសេចក្តីព្រាងច្បាប់មួយចំនួនឲ្យគ្រប់ជ្រុងជ្រោយដែល បំរើផលប្រយោជន៍ដល់កម្មករនិងមន្រ្តីរាជការសាធារណៈ

វិទ្យុជាតិកម្ពុជា ៖


MC. រាជរដ្ឋាភិបាល ជំរុញឲ្យក្រុមប្រឹក្សាភិបាលបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប ស ស ត្រូវសិក្សាសេចក្តីព្រាងច្បាប់មួយចំនួនឡើងវិញដែល ឲ្យស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ដើម្បីធានាការពារផលប្រយោជន៍របស់កម្មករនិយោជិតនិងមន្រ្តីរាជការសាធារណៈ។
ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) លើកទី១ អាណត្តិទី១ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាល ត្រូវបន្តសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃបេឡាជាតិរបបសន្តិសុខសង្គមសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងនៃបេឡាជាតិរបបសន្តិសុខសង្គម និងការពិនិត្យ និងអនុម័តលើសេចក្តីព្រាងសចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការប្រជុំក្រមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម
ឱ្យស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមសំដៅធានាបាននូវសុខមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព។
ឯកឧត្តម បានបញ្ជាក់ថា ការពិនិត្យ និងផ្តល់យោបល់លើរបៀបវារៈនីមួយៗ ដោយអនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តិដែលមានជាធរមាន ដើម្បីធ្វើយ៉ាងណាឲ្យលិខិតបទដ្ឋានទាំងនេះអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។