ប្រទេសចិនព្រមានប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស អំពីបញ្ហាសិទ្ធិមនុស្សនៅខេត្តស៊ីនជាំង និងទីក្រុងហុងកុង

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០​ — បណ្តាប្រទេសលោកខាងលិចបានថ្កោលទោស ចំពោះការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់នៃខេត្ត ស៊ីងជាំងនៃប្រទេស និងនៅទីក្រុងហុងកុង ដែលក្រោយមកទៀតបន្ទាប់ពីទីក្រុងប៉េកាំងបានអនុម័តច្បាប់សន្តិសុខជាតិថ្មីដែលប៉ះពាល់ដល់គោលការណ៍ពាក់កណ្តាលស្វយ័តរបស់ទីក្រុងនេះ។

សមាជិកក្រុមប្រឹក្សារដ្ឋចិន លោក វ៉ាង យី បានថ្កោលទោសចំពោះការប៉ុនប៉ងរបស់រដ្ឋាភិបាលបរទេសក្នុងការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ទីក្រុងប៉េកាំង ដោយព្រមានពួកគេអំពីការជ្រៀតជ្រែកណាមួយទៅក្នុងស្ថានភាពនៅក្នុងតំបន់ខេត្តស៊ីនជាំងរបស់ប្រទេសចិន និងនៅទីក្រុងហុងកុង។

ការព្រមានរបស់លោកនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសបារាំង លោក Jean-Yves Le Drian បាននិយាយថា លោកបានលើកឡើងអំពីបញ្ហានៅខេត្តស៊ីនជាំង និងទីក្រុងហុងកុង ក្នុងកិច្ចចរចាជាមួយលោក វ៉ាង យី នឹងបានរំលឹកលោកអំពីកង្វល់របស់ទីក្រុងប៉ារីសទាក់ទងនឹងការរំលោភសិទ្ធិមនុស្សដែលកំពុងកើតឡើងនៅទីនោះ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)