រដ្ឋបាលក្រុងប៉ោយប៉ែតប្រាប់ប្រជាពលរដ្ឋឱ្យផ្អាកចេញចូលដឹកទំនិញក្នុងប្រទេសថៃ4ថ្ងៃ

វិទ្យុជាតិកម្ពុជា៖លោកជួនបូណា

MC៖រដ្ឋបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បាន ប្រកាសឱ្យប្រជាពលរដ្ឋផ្អាកចេញចូលដឹកទំនិញនៅផ្សាររោងក្លឿក្នុងប្រទេសថៃ រយៈពេល4ថ្ងៃនាដើមខែកញ្ញាខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២០បានឱ្យដឹងថា អាជីវករលក់ដូរនៅផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ត្រូវផ្អាកចេញចូលដឹកទំនិញចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២០ ក្នុងអំឡុងថ្ងៃឈប់សម្រាកសាធារណៈរបស់ប្រទេសថៃ៕