មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
ភ្នំពេញ៖នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិបានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែសីហា នៅកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន១លើក បណ្ដាលឱ្យមនុស្សស្លាប់ចំនួនម្នាក់ និងរបួសស្រាលចំនួនម្នាក់។
របាយការណ៍បានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ​បណ្ដាលមកពីបត់មិនប្រយ័ត្ន។
របាយការណ៍ដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទ១លើកនេះបានបណ្ដាលឱ្យខូចខាត ម៉ូតូចំនួន ១គ្រឿង និងរថយន្តធុនតូច ១គ្រឿង។
ជុំវិញបញ្ហានេះសមត្ថកិច្ចនគរបាលនៅបន្តក្រើនរំលឹកប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយត្រូវបើកបរប្រកាន់ស្តាំ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសភ្លើង សញ្ញាចរាចរណ៍ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពពេលបើកបររថយន្ត ពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ច្រាស់ទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹងដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ៕