រដ្ឋវិចតូរីយ៉ារបស់ប្រទេសអូស្រ្តាលី មានករណីកូវីដ ១៩ ថ្មី ចំនួន ១១៣ នៅថ្ងៃសុក្រទី ២៨ ខែ សីហា នេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញូវអាស៊ី  (២៨.០៨.២០)

តាមការផ្សាយរបស់ទូរទស្សន៍បរទេស បានឲ្យដឹងថា រដ្ឋវិចតូរីយ៉ា ក្នុងប្រទេសអូស្រ្តាលី បានរាយការណ៍នៅថ្ងៃសុក្រទី ២៨ ខែ សីហានេះ​ថា​មានការឆ្លងកូវីដ​១៩ ថ្មី ចំនួន ១១៣ ករណី ក្នុងរយៈពេល ២៤ ម៉ោង ។

រដ្ឋវិចតូរីយ៉ា ដែលជារដ្ឋមានប្រជាជនរស់នៅច្រើនបំផុតទីពីររបស់ប្រទេសអូស្រ្តាលី និងជាទីកន្លែងនៃការផ្ទុះឡើងជាថ្មីនៃកូវីដ​១៩ បានដាក់ចេញវិធានការតឹងរឹងបំផុត ពេលមានការផ្ទុះឡើងជាថ្មី នេះ ។

ប្រទេសអូស្រ្តាលីមកទល់បច្ចុប្បន្ននេះ មានការឆ្លងកូវីដ ១៩ ចំនួន ២៥.៥០០ ករណី  និងមានអ្នកស្លាប់ចំនួន ៥៨៤ នាក់ ។