សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទទួលបាន​រូបថត​ពីរ​សន្លឹក ដែល​សម្ដេច​មិន​ធ្លាប់​បានឃើញពី​មុន​មក​

AKP ភ្នំពេញ ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០
​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ​២០២០ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសរសេរថា “​ល្ងាច​នេះ​ទទួលបាន​រូបថត​ពីរ​សន្លឹក ដែល​ខ្លួន​ខ្ញុំ​និង​ភរិយា​មិនដែល​បានឃើញ​ពីមុនមក​នោះ​”​។​

​សម្ដេច​តេ​ជោ​បាន​បន្តថា តាម​ពិនិត្យ​រូបថត​នេះ ថត​នៅ​ទីក្រុង​មូ​ស្គូ​ប្រទេស​រុស្ស៊ី ដែល​ពេលមុន​ជា​សហភាពសូវៀត តែ​ខ្ញុំ​មិន​ច្បាស់​ថា​ថត​នៅ​ឆ្នាំ​ណា​។ ប្រសិន​មាន​បងប្អូន​អាច​ដឹងបាន​សុំ​ជួយ​ប្រាប់​ផង ព្រោះ​តាម​ពិនិត្យ​រូបថត​នេះ​ខ្ញុំ​និង​ភរិយា​ទើប​មាន​អាយុ​ជាង​៣០​ឆ្នាំ​ប៉ុណ្ណោះ មានកូន​តូចៗ មិនទាន់មាន​ចៅ​ដូច​ពេលនេះ​ទេ​៕​ដោយ ជឹម ណា​រី​