មិនមានករណីអ្នកជំងឺកូវីដ-១៩ នៅសល់ទេនៅក្នុងទីក្រុងប៉េកាំង

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃពុធ គណៈកម្មាធិការថែទាំសុខភាពនៅទីក្រុងប៉េកាំងបាននិយាយថា អ្នកផ្ទុកមេរោគកូរ៉ូណាវីរុសពីរនាក់ចុងក្រោយនៅក្នុងរដ្ឋធានីមួយនេះរបស់ប្រទេសចិនត្រូវបានឱ្យចាកចេញពីមន្ទីរពេទ្យហើយ ហើយកន្លែងព្យាបាលជំងឺនេះក្នុងទីក្រុងនេះក៏មិនមាននៅដល់ករណីណាមួយទៀតដែរ ដែលនេះគឺជាលើកដំបូងហើយចាប់តាំងពីមានការរាតត្បាតមក។

ចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើមនៅក្នុងប្រទេសចិន ករណីឆ្លងវីរុសនេះនៅក្នុងទីក្រុងប៉េកាំងត្រូវបានកត់ត្រាចំនួន ៩៣៥នាក់ ដោយក្នុងនោះមាន ៣៣៥នាក់បានធ្វើតេស្តវិជ្ជមានក្នុងអំឡុងពេលដែលមានការផ្ទុះឡើងនៅឯផ្សារ Xinfadi កាលពីខែមិថុនា។

យោងតាមស្ថិតិផ្លូវការបានឱ្យដឹងថា ៩៤,១៣ភាគរយនៃការឆ្លងទាំងអស់ត្រូវបានព្យាបាលជាសះស្បើយពីវីរុសនេះហើយនៅចិនដីគោក៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)