ពិព័រណ៍ពាណិជ្ជកម្មថៃគ្រោងនឹងធ្វើនៅក្រុងសៀមរាបចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦ខែកញ្ញាខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា


MC៖ស្ថានតំណាងពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃនៅកម្ពុជា នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ “Mini Thailand Week 2020” នៅបរិវេណផ្សាររាត្រី ផាមកុងទឺន័រ (ទល់មុខសណ្ឋាគារ សុខា អង្គរឃ្យុងយូ ខេត្តសៀមរាប) ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២០ខាងមុខ ដើម្បីដាក់បង្ហាញទំនិញម៉ាកល្បីៗរបស់ប្រទេសថៃ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតថៃប្រចាំកម្ពុជាបានឱ្យដឹងថា ការតាំងពិព័រណ៍ខាងលើនេះ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាអាចជ្រើសរើសទិញទំនិញថៃ ជាច្រើនប្រភេទក្នុងតម្លៃពិសេសជាងតម្លៃលក់នៅ លើទីផ្សារ និងមានគុណភាពល្អ។ ជាពិសេស ទំនិញថៃ បញ្ចុះតម្លៃ ជួយសម្រួលដល់ជីវភាពរស់នៅប្រជាពលរដ្ឋ។
នៅក្នុងពិព័រណ៍នោះបានជ្រើសរើសយកទំនិញថៃម៉ាកល្បីៗ ដែលជាប្រភេទទំនិញថ្មីមកដាក់បង្ហាញ និងរកតំណាងចែកចាយនៅកម្ពុជា៕