ប្រទេសវៀតណាមរាយការណ៍គ្មានករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ នៅព្រឹកថ្ងៃទី ២៧ ខែសីហានេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វីអិនអេ (២៧.០៨.២០)

វៀតណាម៖ តាមរបាយការណ៍របស់គណៈកម្មាធិការជាតិសម្រាប់ការការពារនិងត្រួតពិនិត្យជាតិវៀតណាមបាន​ឱ្យដឹងថាប្រទេសវៀតណាមគ្មានករណីថ្មីនៃវីរុសកូវិដ១៩ នៅព្រឹកថ្ងៃទី ២៧ ខែសីហានេះទេ។

ក្នុងប្រទេសវៀតណាមមានអ្នកជំងឺជាសះស្បើយចំនួន ៦៣២ នាក់និងអ្នកស្លាប់ចំនួន ២៩ នាក់ ។

ក្នុងពេលបច្ចុប្បន្ននេះមានមនុស្សចំនួន ៧០.៩១៦ នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺកូវីដ១៩ ឬមកពីតំបន់ដែលឆ្លងរាលដាលខ្លាំងកំពុងដាក់ឲ្យនៅដោយឡែក​ក្នុងផ្ទៃប្រទេស។