ក្មេងជំទង់ម្នាក់ត្រូវបានចាប់ខ្លួនក្នុងការបាញ់ប្រហារនៅរដ្ឋ វីសខន់ស៊ីន សហរដ្ឋអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៧.០៨.២០)

អាមេរិក៖ ក្មេងជំទង់ម្នាក់ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទមនុស្សឃាតកាលពីថ្ងៃពុធទី២៦ ខែសីហាពាក់ព័ន្ ធនឹងការបាញ់ប្រហារដែលបានសម្លាប់មនុស្ស ២ នាក់និងរងរបួសបីនាក់ក្នុងពេលមានការតវ៉ាជុំវិញការបាញ់ របស់ប៉ូលិសសម្លាប់បុរសស្បែកខ្មៅម្នាក់នៅទីក្រុងកេណូសា ក្នុងរដ្ឋវីសខន់ស៊ីន របស់សហរដ្ឋអាមេរិក​  ។

ការប្រមូលផ្តុំតវ៉ាក្នុងទីក្រុងមានពលរដ្ឋប្រមាណ ១០ ម៉ឺននាក់ ដែលជាតំបន់ស្ថិតនៅចន្លោះទីក្រុង ឈីកាហ្គោនិងមីលវ៉ូគីត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃអាទិត្យមក  តវ៉ាប្រឆំាងនឹងប៉ូលិសដែលបានបាញ់ លោកយ៉ាកុបប្លេកជាជនជាតិស្បែកខ្មៅអាយុ ២៩ ឆ្នាំជាច្រើនគ្រាប់  ។

សូមបញ្ជាក់ផដដែរថាក្រសួងយុត្តិធម៌ប្រចាំរដ្ឋវីសខន់ស៊ីន ក៏កំពុងដឹកនាំការស៊ើបអង្កេតលើការបាញ់ សម្លាប់លោកប្លេក ផងដែរ ។