អគ្គិភ័យបានឆេះបំផ្លាញកុដិមួយខ្នងក្នុងវត្តត្រពាំងល្ពៅ ស្ថិតក្នុងភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា៖ លោក ហ៊ាងចាន់ថា ភ្នាក់ងារពីខេត្តកំពង់ចាម


MC៖ លោកខ្លូត ចិន្តាអភិបាលស្រុកចំការលើ ខេត្តកំពង់ចាមបានឱ្យដឹងថា កាលពីយប់ម៉ោង ២និង៤០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែសីហា មានអគ្គិភ័យបានឆេះបំផ្លាញកុដិមួយខ្នងទំាងស្រុងក្នុងវត្តត្រពាំងល្ពៅ ស្ថិតក្នុងភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
លោកបញ្ជាក់ថា អគ្គិភ័យនេះបណ្តាល មកពីព្រះសង្ឃអុចទៀនមុនចូលសឹងហើយបណ្តាលឱ្យមានការរាលឆេះ។
លោកឧត្តមសេនីយ៍ត្រី លី គឹមឡេង ស្នងការរងទទួលបន្ទុកពង្រឹងស្រុកចំការលើបានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក និងប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ០១គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់ ដែលធ្វើឱ្យអគ្គីភ័យរលត់អស់១០០ភាគរយ នៅវេលាម៉ោង ០៣:៣០នាទីនាថ្ងៃខែឆ្នាំដដែលនោះ។
សូមបញ្ជាក់ថា អគ្គិភ័យនេះបានបណ្តាលឱ្យខូចខាត-កុដិ០១ខ្នង ទំហំ ៥,៥ម៉ត្រ × ៨ម៉ែត្រ សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្ដា (ឆេះអស់ទាំងស្រុង) ។
-អង្ករ២០បេ ,ឧគ្ឃោសនាសព្ទ(មេក្រូ១) ,អំភ្លី១ ,ធុងបាស់ចំនួន៤គ្រាប់ និងសម្ភារមួយចំនួនទៀត ៕