ករណីកូវីដ – 19 របស់រុស្ស៊ីមានលើសពី ៩៦០ .០០០នាក់

AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ — មជ្ឈមណ្ឌលឆ្លើយតបកូវីដ-19 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីបានចុះបញ្ជីករណីកូវីដ – 19 ថ្មី ៤.៧៤៤ នាក់ នៅក្នុងពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឱ្យចំនួនសរុបរបស់ខ្លួនមានទៅដល់ ៩៦១.៤៩៣នាក់​ ។

នៅពេលជាមួយគ្នានេះដែរ គេបានរាយការណ៍ថា មានអ្នកស្លាប់ថ្មី៦៥នាក់ដែលនាំឱ្យមានចំនួនសរុបនៅទូទាំងប្រទេសមាន ១៦.៤៤៨នាក់​ ។

មជ្ឈមណ្ឌលឆ្លើយតបនោះបាននិយាយថា ក្រុងមូស្គូជាតំបន់ដែល​មានការវាយប្រហារខ្លាំងបំផុត របស់ប្រទេសរាយការណ៍ថា មានករណីថ្មីចំនួន៦២៥នាក់ដែលនាំឱ្យចំនួននៃការឆ្លងមាន២៥៧.៧៤៩នាក់​។

តាមសេចក្តីថ្លែងការណ៍នោះឱ្យដឹងថា មនុស្ស៧៧៣.០៩៥ នាក់បានជាសះស្បើយរហូតមកដល់ពេលនេះ ដែលរួមមាន​២.៤៥៦នាក់ ក្នុងថ្ងៃកន្លងទៅនេះ ។

ក្រុមឃ្លាំមើលសិទ្ធិអ្នកប្រើប្រាស់ និងសុខុមាលភាពមនុស្សរបស់រុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា គិតមកដល់ថ្ងៃអាទិត្យ មនុស្ស២១៧.៧៣៩ នាក់ នៅតែស្ថិតនៅក្រោមការសង្កេតមើលខាងវេជ្ជសាស្ត្រនៅឡើយ ដោយ​ឡែកការធ្វើតេស្តមនុស្ស៣៤.៦លាននាក់ ត្រូវបានគេធ្វើនៅទូទាំងប្រទេសនេះ ​ ៕

(ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )