បេឡារុស្សនឹងក្លាយជាប្រទេសដំបូងគេដែលទទួលវ៉ាក់សាំងជំងឺកូវីដ-១៩ របស់រុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០​ — ប្រទេសរុស្ស៊ីបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានចុះបញ្ជីវ៉ាក់សាំងជំងឺកូវីដ-១៩ ដែលត្រូវបានគេដាក់ឈ្មោះថា Sputnik V ។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយវិទ្យាស្ថាន Gamaleya ដែលបច្ចុប្បន្ននេះកំពុងស្ថិតក្នុងការធ្វើតេស្តសាកល្បងដំណាក់កាលទី ៣ ។

សេវាកម្មសារព័ត៌មានសម្រាប់ប្រធានាធិបតីបេឡារុស្ស លោក Lukashenko បានប្រកាសដោយដកស្រង់ការសន្ទនាតាមទូរស័ព្ទរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន ថា ប្រទេសបេឡារុស្សនឹងក្លាយជាប្រទេសដំបូងគេដែលបានទទួលបានវ៉ាក់សាំង Sputnik V របស់រុស្ស៊ីប្រឆាំងនឹងមេរោគឆ្លងកូរ៉ូណា វីរុស។

សេវាកម្មសារព័ត៌មាននេះបាននិយាយថា «ប្រធានាធិបតីទាំងពីរបានព្រមព្រៀងគ្នាថា ពលរដ្ឋបេឡា រុស្សនឹងស្ម័គ្រចិត្តចូលរួមក្នុងការសាកល្បងវ៉ាក់សាំងដំណាក់កាលទី៣ ។ ដូច្នេះបេឡារុស្សនឹងក្លាយជាប្រទេសទីមួយដែលនាំចូលវ៉ាក់សាំងរុស្ស៊ីនេះ»៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)