ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលមក​កំសាន្ត​នៅ​ខេត្តសៀមរាប មាន​ចំនួន​សរុប​៤៥,៩០៦​នាក់ សម្រាប់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០​នេះ !

​សៀមរាប​៖ នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលមក​កំសាន្ត​នៅ​ខេត្តសៀមរាប មាន​ចំនួន​សរុប​៤៥,៩០៦​នាក់ ក្នុងនោះ ភ្ញៀវទេសចរ​បរទេស​មាន​ចំនួន ២៦១​នាក់ មានការ​ថយចុះ ៩៣.៧២% ប្រៀបធៀប​ឆ្នាំ​២០១៩ គឺមាន​ចំនួន ៤,១៥៥​នាក់ ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ ៤៥,៦៤៥​នាក់​។

​សរុប​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៦ ដល់​១៩ ខែសីហា ឆ្នាំ​២០២០ សរុប​ចំនួន​ប្រមាណ ១៣៦,៣៩១​នាក់ ក្នុងនោះ ភ្ញៀវទេសចរ​បរទេស​មាន​ចំនួន ១,៥៦៧​នាក់ មានការ​ថយចុះ​៩២.៤៦% ប្រៀបធៀប​ឆ្នាំ​២០១៩ គឺមាន​ចំនួន ២០,៧៨៤​នាក់​។​
​ភ្ញៀវទេសចរ​ជាតិ មាន​ចំនួន​ប្រមាណ ១៣៤,៨២៤​នាក់ ។ នេះ​បើតាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប អោយដឹង​នៅ​រាត្រី​ថ្ងៃទី ១៩ ខែសីហា​នេះ​ថា គឺជា​ចំនួន​មួយ​ដ៏​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​រយ​:​ពេល ៥​ខែ​ចុងក្រោយ​ក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែលជា​ឱកាស​ថ្ងៃ​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំ​ខ្មែរ ដែលមាន​រយ​:​ពេល ៥​ថ្ងៃ រួម​នឹង​ថ្ងៃ​សៅរ៍ អាទិត្យ​ពីរដង​ទៀត​ស្មើនឹង ៩​ថ្ងៃ ដែលជា​ការអនុញ្ញាត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។
​ក្នុងនោះ​រដ្ឋបាលខេត្ត​បានរៀបចំ​ឱ្យមាន​កម្មវិធី​កម្សាន្ត​មួយ​ដ៏​ធំ​គឺ​កម្មវិធី​កម្សាន្ត ក្រោម​ប្រធានបទ​” សម្រាក​សៀមរាប ” ដែលជា​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ឯកឧត្តម​ប្រាក់ សុភ័ណ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប​។ ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំ​ខ្មែរ ដែលមាន​រយ​:​ពេល ៥​ថ្ងៃ រួម​នឹង​ថ្ងៃ​សៅរ៍ អាទិត្យ​ពីរដង​ទៀត​ស្មើនឹង ៩​ថ្ងៃ ដែលជា​ការអនុញ្ញាត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​