មន្ទីរកសិកម្មខេត្តព្រៃវែងចងក្រងជាបណ្តុំសហគមន៍កសិករផលិតបន្លែសុវត្ថិភាព

វិទ្យុជាតិកម្ពុជា៖ អត្ថបទ វ៉ែន សុវុទ្ធី
MC:មន្ទីរកសិកម្មខេត្តព្រៃវែងចងក្រងជាបណ្តុំសហគមន៍កសិករផលិតបន្លែសុវត្ថិភាព ដើម្បីផ្គត់ផ្គង់តម្រូវការបរិភោគប្រចាំថ្ងៃរបស់ប្រជាកសិករ នឹងយកទៅលក់លើទីផ្សារបង្កើនប្រាក់ចំណូល។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែងបានឲ្យដឹងថា មន្ទីរសិកម្មខេត្តបានចុះចងក្រងបជាណ្តុំសហគមន៍កសិករបន្លែសុវត្ថិភាព ដែលមានកសិករស្ម័គ្រចិត្តចន្លោះចាប់ពី១៥គ្រួសារទៅ ៥០គ្រួសារ ដើម្បីធ្វើការផលិតនៅបន្លែសុវត្ថិភាពសម្រាប់លក់ជូនទៅអាជីករជាអ្នកទទួលទិញ។
លោកបានបន្តថា មន្រ្តីជំនាញរបស់មន្ទីរបានសហការជាមួយគម្រោងដៃគូរអភិវឌ្ឍន៍ក្នុងការផ្តល់បច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីបង្កើនការចងក្រងបណ្តុំកសិករដាំបន្លែសុវត្តិភាពនៅតាមគោលដៅសំខាន់ៗជាច្រើន តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ នឹងជួយពួកគាត់ឲ្យមានទីផ្សារលក់ផលិតផលទាំងនេះមានតម្លៃខ្ពស់។
(សំឡេង)៖យើងបានរៀបចំវេតិការធុរៈកិច្ចរវាងអ្នកផលិតនិងអ្នកប្រមូលទិញចឹងយើងស្វែងរកអាជីករក្នុងការប្រមូលទិញបន្លែទៅជួបជាមួយកសិករផ្ទាល់តើគាត់មានលទ្ធភាពផលិតដំណាំអីហើយបរិមាណផ្តត់ផ្គងឲ្យគេបានប្រមាណក្នុងមួយថ្ងៃចឹងកិច្ចចរចាគ្នារវាងអ្នកផលិតនិងអ្នកទិញ។ អ្នកទិញគេដាក់បរិមាណកំណត់ថាពីរតោនក្នុងមួយថ្ងៃខ្ញុំឧទាហរណ៍ចឹងអ្នកផលិត៥០គ្រួសារអាចផលិតបានទេបើអត់បានគាត់តថ្លៃគ្នាចឹងខ្ញុំសូមផ្គត់ផ្គងតែមួយតោនក្នុងមួយថ្ងៃចឹងឃើញថា ពួកគាត់មានលំនិងក្នុងការផលិតនិងមានលំនិងផ្នែកទីផ្សារ“។
លោកបន្ថែមថា ការចងក្រងជាបណ្តុំកសិករ នឹងអាចឈានទៅរកការចុះកិច្ចសន្យាលក់ផលិតទៅឲ្យអាជីវករតាមទីផ្សារ និងហាងលក់ទំនិញនានា តាមតម្លៃដែលបានកំណត់ច្បាស់លាស់។
លោកបបានបញ្ជាក់ទៀតថា ការចងក្រងកសិករជាបណ្តុំក្នុងការផលិតបន្លែ ពិតជាបានធ្វើឲ្យពួកគាត់អាចទទួលបានទាំងបទពិសោធន៍ បច្ចេកទេសកសិកម្មត្រឹមត្រូវ និងទទួលបានប្រាក់ចំណូលច្រើនពីមុខរបរមួយនេះ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានឲ្យដឹងថា ដំណាំរួមផ្សំ អនុវត្តន៍សរុប ៩៧៨៧ ហិកតា រួមមានពោត ៣៥០០ ហិកតា អំពៅ៦៧១ហិកតា សណ្តែក ល្ង ឪឡឹក និងបន្លែគ្រប់មុខ៩០៦ហិកតា ៕