រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រគល់ម៉ូតូ ដល់អគ្គនាយកដ្ឋានទាំង ៥ នៃក្រសួងព័ត៌មាន

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
MC៖ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានប្រគល់ម៉ូតូ ដល់អគ្គនាយកដ្ឋានទាំង ៥ ចំណុះ អោយក្រសួងព័ត៌មាន ទុក សម្រាប់ បំរើការងារប្រចាំថ្ងៃ។
នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានប្រគល់ម៉ូតូចំនួន ១០ គ្រឿង ម៉ាកHONDA WaveនិិងSUZUKI Smash ដល់ បណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះ អោយ ក្រសួងព័ត៌មាន ដោយក្នុង ១ អគ្គនាយកដ្ឋាន ទទួលម៉ូតូ ចំនួន ២ គ្រឿង ដែលជាអំណោយរបស់ លោក Kim Hyung Jun នាយកប្រតិបត្តិ ក្រុមហ៊ុន Jin Sung Group ផ្នែកប្រពន្ធ័ Technology នៃសាធារណរដ្ឋកូរ៉េ និងលោកស្រី ហៃ តារា នាយិកាប្រតិបត្តិ ក្រុមហ៊ុន NATURAL MAGIC។
នៅក្នុងឱកាសនោះថ្នាក់ដឹកនាំទាំង ៥ អគ្គនាយកដ្ឋានចំណុះអោយក្រសួង ព័ត៌មាន បានសម្តែងនូវការអរគុណ ចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលបានបែងចែកម៉ូតូទាំងនេះដល់អគ្គនាយកដ្ឋាននីមួយៗ ទុកសម្រាប់ជិះទៅយកព័ត៌មាន បំរើការងារផ្នែក រដ្ឋបាល និងកិច្ចការងារដ៏ទៃទៀត បានឆាប់រហ័សទាន់ពេលវាលា ។ ជាមួយនេះដែរ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំទាំង ៥ អគ្គនាយកដ្ឋាន បានសម្តែងនូវការអរគុណ ដល់ក្រុមហ៊ុន Jin Sung Group ផ្នែកប្រពន្ធ័ Technology នៃសាធារណរដ្ឋកូរ៉េ និង ក្រុមហ៊ុន NATURAL MAGIC ដែលបានផ្តល់ជាអំណោយម៉ូតូ ទាំង ១០ គ្រឿង ជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ហើយ ឯកឧត្តម ក៏បានបែងចែកមកអគ្គនាយកដ្ឋានទាំង ៥ ទុកសម្រាប់បំរើការងារ ។
បន្ទាប់ពីបាន ទទួលនូវ ម៉ូតូ ទាំងនេះ ថ្នាក់ដឹកនាំ ទាំង ៥ អគ្គនាយកដ្ឋាន បានសន្យាថា និងយកទៅប្រើ ប្រាស់អោយកាន់តែមានប្រសិទ្ធិភាពក្នុងការងារ និងប្រើប្រាស់បានយូរ អង្វែង៕