សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម

វិទ្យុជាតិកម្ពុុជា៖លោកចេមហួត

ភ្នំពេេញ៖សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចការងារ នារដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភា ឆ្លៀតពេលអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឡេ ខា ភៀវ អតីតអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុនីសវៀតណាម ដែលបានទទួលមរណភាព កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គ្រោងជួបសវនាការ ជាមួយ លោកជំទាវ ង្វៀន ធី គឹមងិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផងដែរ មុននឹងអញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅរសៀលថ្ងៃដដែលនេះ៕