គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស៣នាក់ និងរបួស៨នាក់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២០

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញរបាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២០ បានសម្លាប់មនុស្ស៣នាក់ និងរបួស៨នាក់។

យោងតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៣ ខែសីហា បានកើតឡើងចំនួន៥លើក បណ្តាលឲ្យមានអ្នកស្លាប់៣នាក់ របួសចំនួន៨នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៧នាក់ និងរបួសស្រាលចំនួន១នាក់។ មូលហេតុ បណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ទំាងនេះ គឺបណ្តាលមកពីបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព និង មិនប្រកាន់ស្តាំជាដើម។

របាយការណ៍ដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទំាង៥លើកនេះ គឺបានបណ្តាលឲ្យខូចខាត ម៉ូតូ ៥គ្រឿង រថយន្តធុនតូច ៤គ្រឿង រថយន្តធុនធំ ១គ្រឿង។

ជុំវិញបញ្ហានេះសមត្ថកិច្ចនគរបាលនៅបន្តក្រើនរំលឹកប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយត្រូវបើកបរប្រកាន់ស្តាំ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសភ្លើង និងសញ្ញាចរាចរណ៍ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាសទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹងដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ៕