គម្រោង Nord Stream 2 នឹងត្រូវបានអនុវត្តក្នុងពេលឆាប់ៗនេះ

AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា មានហេតុផលជាច្រើនដែលយើងជឿជាក់ថា គម្រោង Nord Stream 2 នឹងត្រូវបានអនុវត្តក្នុងពេលឆាប់ៗនេះ។

លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយសមភាគីអាល្លឺម៉ង់ លោក Heiko Maas កាលពីថ្ងៃអង្គារថា «អ្នកចូលរួមរបស់ក្រុមហ៊ុន ២ នៅក្នុងគម្រោង Nord Stream 2 រួមទាំងក្រុមហ៊ុនរបស់រុស្ស៊ី​ អាល្លឺម៉ង់ និងក្រុមហ៊ុនចូលរួមផ្សេងៗទៀតគ្រោងនឹងបញ្ចប់គម្រោងនេះ។ តាមដែលខ្ញុំយល់ មានហេតុផលជាច្រើនដើម្បីជឿថា គម្រោងនេះនឹងត្រូវបានធ្វើនាពេលឆាប់ៗខាងមុខនេះ»។

លោក Lavrov បានគូសបញ្ជាក់ថា ទីក្រុងមូស្គូចាត់ទុកវិធីសាស្រ្តរបស់ប្រទេសខាងក្រៅដើម្បីឈានទៅដល់ការដាក់ទណ្ឌកម្ម ក៏ដូចជាវិធីសាស្រ្តជាឯកតោភាគីដែលប្រើដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គឺមិនអាចទទួលយកបានទេ។ «ការជំរុញការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់ខ្លួន សហភាពអឺរ៉ុបបានបដិសេធការចំពោះការប្រើប្រាស់នៅក្រៅដែនដីរបស់ពួកគេក្នុងពេលដំណាលគ្នានេះ។ ចំណែកសហរដ្ឋ អាមេរិកវិញបានមើលឃើញថា បានស្វែងរកគោលបំណងសាមញ្ញមួយដើម្បីធ្វើឱ្យប្រាកដថា ខ្លួនមានសមត្ថភាព និងមានសិទ្ធិធ្វើអ្វីៗគ្រប់យ៉ាងដែលខ្លួនពេញចិត្តទាំងនៅក្នុងគោលនយោបាយពិភពលោក និងសេដ្ឋកិច្ចសកលលោក និងក្នុងវិស័យណាមួយនៃសកម្មភាពមនុស្សទូទៅ»។

លោកបានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីកិច្ចព្រមព្រៀង អង្គការ និងរចនា សម្ព័ន្ធពហុភាគីភាគច្រើនតាមវិធីនេះ ឬវិធីនោះ ដែលត្រូវបានគេចាត់ទុកថា ជាការរឹតត្បិតសេរីភាពនៃសកម្មភាពរបស់សហរដ្ឋអាមេរិក។ លោករដ្ឋមន្រ្តីរូបនេះបាននិយាយថា «យើងគិតថា វាច្បាស់ណាស់សម្រាប់អ្នករាល់គ្នា ដោយយើងសន្មតថា ដូច្នេះ ហើយនឹងបន្តទំនាក់ទំនងរបស់យើងជាមួយសហរដ្ឋអាមេរិក ព្រោះថា វិធីសាស្រ្តជាក់ស្តែងនៅតែទាមទារឱ្យមានទំនាក់ទំនងដែលត្រូវបានបម្រុងទុក។ យើងដឹងយ៉ាងច្បាស់អំពីរបៀបដែលទីក្រុងវ៉ាស៊ីនតោនធ្វើសកម្មភាពនៅលើឆាកអន្តរជាតិ ដោយមិនមានវិធីនិយាយអំពីវិធីសាស្ត្រណាមួយដែលត្រូវបានបង្ហាញដោយស្ថានភាពនៅជុំវិញគម្រោង Nord Stream 2 ទេ»៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)