CNEបើកសិក្ខាសាលាស្តីពីការរៀបចំផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺនគ្រូបង្វឹកនិងគ្រូបង្វឹកថ្នាល

វិទ្យុជាតិកម្ពុជា៖ លោកជៀង យ៉ារ៉េត

ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា (CNE) នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០​​នេះ បានបើកសិក្ខាសាលាស្តីពីការរៀបចំផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺន​​ដល់គ្រូបង្វឹក​​ក្រុម​​ជម្រើស​​ជាតិ និងគ្រូបង្វឹកថ្នាល២០២០មកពីសហព័ន្ធកីឡាជាតិចំនួន៣៥ ដែលមាន​​រយៈពេល៤ថ្ងៃ។

វគ្គនេះ បង្រៀនដោយគ្រូឧទ្ទេសដែលមានជំនាញផ្នែកកីឡា និងការប្រើប្រាស់សារធាតុ​​ហាមឃាត​​ក្នុងកីឡា រួមមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈ កម្មាធិការជាតិអូ​​ឡាំពិក​​កម្ពុជា លោក កែវ សារ៉េត លោកវេជ្ជបណ្ឌិត ស្តើង ជា គណៈ កម្មការពេទ្រអម​​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ព្រំ វណ្ណារឿន ផ្នែក ការប្រើប្រាស់សារធាតុហា​​ម​​ឃាត់ក្នុងកីឡា ។

ចំណែកលោក រ៉ា ម៉ា ផ្នែកប្រើប្រាស់ឧបករណ៍ជំនួសសាច់ដុំ លោកបណ្ឌិត ឃុន ម៉ៅ ផ្នែកអាហារូបត្ថម្ភសម្រាប់កីឡា ករ-កីឡាការិនី និងលោក លន់ ចន្ទូ ផ្នែកសញ្ញា​​នៃចិត្តវិទ្យាកីឡា។

វគ្គខាងលើនេះនឹងជួយឲ្យមួយផ្នែកសម្រាប់គ្រូបង្វឹកក្នុងការបង្ហាត់ហ្វឹកហ្វឺនកីឡាករ-កីឡាការិនីឆ្ពោះទៅរកការដណ្តើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ការប្រ កួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម៕