មជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលអ្នកញៀនគ្រឿងញៀន ខេត្តព្រះសីហនុគ្រោងបើកអោយដំណើរការ នៅខែវិច្ឆិកា ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖ លោក ហុកសុខរិន
MC៖មជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្តផ្អែកលើ សហគមន៍ដល់អ្នកញៀនគ្រឿងញៀន ខេត្តព្រះសីហនុគ្រោងបើកអោយដំណើរការ នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខចំពេលខួប៧០ឆ្នាំ នៃចំណងសាមគ្គីភាព មិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ។

ថ្លែងក្នុងកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ទៅបម្រើការងារនៅមជ្ឈមណ្ឌលជាតិ ខេត្តព្រះសីហនុ ដែលនឹងដាក់ឱ្យដំណើរការនៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀនបានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងស្របពេល​ដែលកម្ពុជារៀបចំដាក់ឱ្យដំណើរការរនៅមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្តផ្អែកលើសហគមន៍ដល់អ្នកញៀនគ្រឿងញៀន ខេត្តព្រះសីហនុ នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខចំពេលខួប៧០ឆ្នាំ នៃចំណងសាមគ្គីភាព មិត្តភាពព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ។

ទន្ទឹមនឹងនេះឯកឧត្តមបន្តថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿង ញៀនបានបន្តជំរុញឲ្យគណៈកម្មាធិការត្រួត​ពិនិត្យគ្រឿងញៀន រាជធានី ខេត្ត ត្រូវពង្រឹងនិងបង្កើត គណៈកម្មការសម្របសម្រួលសម្រាប់ការ​​ព្យាបាលអ្នកញៀនគ្រឿង ញៀន ដោយផ្អែកលើសហគមន៍ នៅតាមឃុំ-សង្កាត់ដើម្បីគាំទ្រឲ្យអ្នកប្រើប្រាស់និងអ្នក ញៀន គ្រឿង ញៀន មានភាពងាយស្រួលទៅ ទទួល យក សេវា ព្យាបាល នៅតាមមណ្ឌល សុខភាព មន្ទីរពេទ្យ បង្អែក ដោយមិនគិតថ្លៃ មានចំនួន៤៥០កន្លែង និងលើកកម្ពស់ការថែទាំបន្តនៅ តាម សហគមន៍ ដោយបាន និងកំពុងជំរុញការងាររៀបចំ ទិន្នន័យ អ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿង ញៀន ឲ្យស៊ី សង្វាក់គ្នារវាងស្ថាប័ន​​អនុវត្តច្បាប់ ជាមួយនឹងស្ថាប័នផ្តល់សេវាសុខភាពសាធារណៈ ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការ រង បានមានប្រសាសន៍ ថា កម្ពុជាប្រកាន់បាន​​ខ្ចាប់ខ្ជួននូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងមជ្ឈមណ្ឌល បណ្តោះអាសន្ននានា។ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០ កម្ពុជាគ្រប់គ្រងអ្នកប្រើប្រាស់គ្រឿង ញៀនបានចំនួន១២.៩៤២នាក់ ក្នុងនោះអ្នក ដែល បាន ជា សះស្បើយពីគ្រឿងញៀន និងធ្វើសមាហរណកម្មចេញពី​​មណ្ឌលមាន​​ចំនួន៤.៨៣៩នាក់ អ្នកញៀនគ្រឿងញៀន ដែលបន្តធ្វើការបន្សាប​​ព្យាបាលនៅ​​តាមមណ្ឌលបណ្តោះ​អាសន្នមានចំនួន ៤.០៦៣នាក់ និងអ្នកញៀនគ្រឿងញៀនដែលបានមកទទួលសេវាពិនិត្យព្យាបាល​នៅតាមមូលដ្ឋាន សុខាភិបាល ក្នុង រាជធានី-ខេត្តមានចំនួន៣.៣៨២នាក់ ៕