សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញរាប់បាត្រ និងប្រគេនចង្ហាន់ព្រះសង្ឃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធមហាឧបាសិកា ប៊ុន ស៊ាងលី

AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ និងសាច់ញ្ញាតិ អញ្ជើញរាប់បាត្រ ប្រគេនចង្ហាន់ និងទេយ្យវត្ថុ ព្រះសង្ឃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក មាតាបង្កើត និងជាជីដូន គម្រប់១០០ថ្ងៃ នៃមរណភាព នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ។

រូបថត៖ កុក គី