រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យមន្ត្រីព័ត៌មានទូទាំងប្រទេស ចេះធ្វើការរួមគ្នាក្នុងការផលិតព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័​ត៌​មានបានជំរុញឱ្យមន្ត្រីព័ត៌មានថ្នាក់ក្រសួង​និងមន្ត្រីនៅតាមមន្ទីរទូទាំង​ប្រទេ​សចេះ​ធ្វើ​កា​រ​រួ​ម​គ្នា​ក្នុ​ង​កា​រ​ផលិតព័ត៌មានដើម្បីពង្រឹ​ងការងារផ្នែកព័ត៌មាននេះឱ្យមានភាព​រលូននិងងាយស្រួ​ល​ក្នុ​ងការ​ផ​លិតកាន់តែបានល្អ។

ថ្លែងក្នុងពិធីបិទវគ្គសិក្សាបច្ចេកទេសទូរទស្សន៍ ផ្សាយផ្ទាល់តាមប្រព័ន្ធ Digital Smart Phone កាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០២០ ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការងារព័​ត៌​មានជាការងារមួយប្រយុទ្ធ ទាមទារការប្រឹងប្រែង មានគំនិតច្នៃប្រឌិតណាស់ និងសហ​កា​រគ្នាទើបអាចធ្វើព័ត៌មានបានល្អ។

ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងថា«យើងទាំ​ង​អ​ស់​គ្នា​ជា​គ្រួ​សារតែមួយសហការ​គ្នា​ធ្វើ​ព័​ត៌​មា​ន​សហការគ្នា ទាក់ទងគ្នា ដកស្រង់ពី​គ្នា​ទៅ​វិ​ញ​ទៅ​ម​កពីខេត្តមួយទៅខេត្តមួយ​ដើ​ម្បី​យើ​ង​អាច​ផ្លា​ស់ប្តូរមតិគ្នាបាន ផ្លាស់ប្តូរចំណេះដឹងគ្នាបាន ផ្លាស់ប្តូរព័​ត៌​មា​ន​ជា​មួ​យ​គ្នា​បា​ន​នេះ​ជា​កា​រសំខាន់ ពីព្រោះឥឡូវនេះយើងមិនអាចធ្វើការមួយ​ដា​ច់ដោយឡែកបានទេ កា​រ​ងា​រ​ព័​ត៌​មា​ន​ជា​ការងារសមូហភាព គ្មាននរណាម្នាក់ធ្វើម្នាក់ឯងបានទេ ព្រោះជាការងារច្រើនតឹងតែង ហ​​ត់​នឿ​យ អ៊ីចឹងត្រូវការជួយរួមគំនិតទាំងអស់គ្នា»។

ទន្ទឹមនឹងការជំរុញនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានដាស់តឿនមន្ត្រីទាំងអស់ត្រូវស្វែងយល់ពី បច្ចេកវិទ្យាទំនើបឱ្យបានច្រើន ប្រយោជន៍ដល់កា​រ​ផ្សា​យ​ផ្ទា​ល់ ការប្រើប្រាស់រូបភាព សម្លេង ​ឱ្យបានល្អ ដើម្បីអន្ទងចិត្តអ្នកទស្សនា អ្នកស្តាប់ឱ្យចាប់អារម្មណ៍លើការផ្សាយរបស់យើង។

​ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យមន្ត្រីព័ត៌មានតាមខេ​ត្តនីមួយៗផ​លិតព័​ត៌​មា​ន​ពី​ស​ក្តា​នុ​ព​លក្នុងខេត្តរបស់ខ្លួនដើម្បីផ្សាយជូនប្រជាពលរដ្ឋបានដឹងបានឮ ​ជាពិសេ​សតំ​បន់ទេស​ច​រ​ណ៍​ក្នុងខេត្ត​ដែ​ល​អា​ច​ឱ្យ​ប្រ​ជាពលរដ្ឋបានស្គាល់និងអាចទាក់ទាញ​ពួកគាត់ឱ្យទៅកម្សា​ន្ត​ពេ​ល​មា​ន​ថ្ងៃ​ឈ​ប់​ស​ម្រា​ក​៕ អត្ថបទៈ គង់ សិរីរ័ត្ន, រូបថតៈ ខឹម សុវណ្ណារ៉ា