ក្រសួងសាធារណការណែនាំដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ មានវិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត-១៩

វិទ្យុជាតិកម្ពុជា ៖ ស្រីផល ថ្ងៃទី11 ខែមីនា ឆ្នាំ២០២០


MC ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹងជញ្ជូន បានចេញសេចក្តីណែនាំ ពីវិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត-១៩ ដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់កុំឲ្យជំងឺនេះ រាលដាលចូលសហគមន៍ ។
ឯកឧត្តម បានបញ្ជាក់ថា ទាំងអ្នកដំណើរ ម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តធ្វើអាជីវកម្មដឹកជញ្ជូន អ្នកបើកបរ និងអ្នកបម្រើភ្ញៀវលើរថយន្តដឹកអ្នកដំណើរ ព្រមទាំងប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនទាំងអស់ ឲ្យគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួន ទៅតាមគោលការណ៍ណែនាំ និងវិធានការនានា ការពារការរាតត្បាតជម្ងឺកូវីត-១៩ក្នុងនោះមាន ៖ -កុំឲ្យផ្ទុកមនុស្សច្រើន – ត្រូវពាក់ម៉ាស់ជានិច្ច រក្សាគម្លាតពីម្នាក់ទៅម្នាក់ឱ្យបានយ៉ាងតិច១ម៉ែត្រកន្លះ និងត្រូវយកតាមខ្លួននូវទឹកអាល់កុល ឬជែលសម្រាប់លាងដៃ – ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក មិនចាំបាច់ មិនបាច់ធ្វើដំណើរទេ ។ ចំពោះអ្នកបើកបរត្រូវមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេកទេ បើកចំហឲ្យមានខ្យល់ចេញចូល – លើកទឹកចិត្តឲ្យអ្នកដំណើរពាក់ម៉ាស ឬ ក្រមាខ្ទប់មាត់ និងច្រមុះ ដើម្បីជៀសវាងការចំលងនៃជំងឺផ្តាសាយ និងជំងឺកូវីត១៩ ផងដែរ ៕