នាយករដ្ឋមន្ត្រីលីបង់ចង់លាលែងពីតំណែង

AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទសារព័ត៌មាន Al Arabiya បានរាយការណ៍ថា នាយករដ្ឋមន្រ្តីលីបង់ លោក Hassan Diab បានប្រាប់ប្រធានាធិបតីលីបង់ លោក Miche Aoun ថា លោកនឹងលាលែងពីតំណែង។

នៅព្រឹកថ្ងៃចន្ទ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃប្រទេសលីបង់ លោកស្រី Marie Claude Najm បានប្រកាសលាឈប់ពីតំណែង។

កាលពីថ្ងៃអាទិត្យ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក Manal Abdel Samad និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក Damianos Kattar ក៏បានលាឈប់ពីមុខតំណែងដែរ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)