ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល២ខែ និងលើកទិសដៅអនុវត្តបន្ត

AKP កំពត ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ —

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត អញ្ជើញជាអធិបតី កិច្ចប្រជុំបូក​សរុបលទ្ធផលការងាររយៈពេល២ខែ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តកំពត ដើម្បីគាំទ្រការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅសាលាខេត្តកំពត។

រូបថត៖ AKP-កំពត