របាយការណ៍មន្ទីរបញ្ចកោណនិយាយថា សម្ព័ន្ធមិត្តឃឺដអាម៉េរិកនៅស៊ីរីជ្រើសរើសទាហានកុមារ

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០​ — កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលជាសម្ព័ន្ធមិត្តគាំទ្រដោយសហរដ្ឋអាមេរិកនៃកងជីវពលឃឺដដែលភាគច្រើនកំពុងប្រតិបត្តិការនៅភាគឦសាននៃប្រទេសស៊ីរី បានរក្សាការត្រួតពិនិត្យជាក់ស្តែងនៅលើតំបន់ភាគខាងកើតដែលសម្បូរទៅដោយប្រេងនៃប្រទេសនៅមជ្ឈិមបូព៌ានេះ ចាប់តាំងពីមានការចាប់ ផ្តើមជម្លោះស៊ីរីកាលពីនៅដើមឆ្នាំ ២០១០ មក។

របាយការណ៍ថ្មីមួយផ្ញើជូនសភាអាម៉េរិក ដោយការិយាល័យអធិការកិច្ចទូទៅនៅក្រសួងការពារជាតិសហរដ្ឋអាមេរិក បានរិះគន់ចំពោះការអនុវត្តរបស់កងជីវពល SDF ដែលកំពុងបន្តជ្រើសរើសទាហានកុមារ ដោយកម្លាំងកងជីវពលនេះបានរាយការណ៍ថា បានសន្យាឈប់ធ្វើដូច្នោះតាំងពីឆ្នាំ ២០១៤ មក។

របាយការណ៍នេះបានបញ្ជាក់ថា «សេចក្តីពិស្តារបន្ថែមទៅលើសកម្មភាពរបស់ SDF ក្នុងការបញ្ចប់ការប្រើប្រាស់ទាហានកុមារ ត្រូវបានផ្តល់ជូននៅក្នុងរបាយការណ៍របស់ក្រសួងការបរទេស ស្តីពីលក្ខខណ្ឌសិទ្ធិមនុស្សសម្រាប់ប្រទេសស៊ីរីសម្រាប់ឆ្នាំ ២០១៩ ដែលបានចេញផ្សាយនៅក្នុងខែមីនា ឆ្នាំ ២០២០ ប៉ុន្តែរបាយការណ៍នេះក៏បានកត់សម្គាល់ទៅលើការចោទប្រកាន់ថា កុមារនៅតែត្រូវបានគេប្រើប្រាស់ដោយបង្ខំ ហើយយ៉ាងហោចណាស់ក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានៅ Baghouz នៅពីដើមឆ្នាំ ២០១៩» ។

ឯកសារនេះកត់សម្គាល់ថា «ការចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំនីមួយៗបានឱ្យដឹងថា… ចាប់តាំងពីឆ្នាំ ២០១៤ មានការសន្យាប្រហាក់ប្រហែលគ្នាដោយអង្គភាពឃឺដបានសហការជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការប្រើប្រាស់ទាហានកុមារ ប៉ុន្តែរបាយការណ៍នីមួយៗកត់សម្គាល់ថា ការប្រើប្រាស់ទាហាកុមាររបស់ពួកគេនៅតែមានបន្ត»។

ការអត្ថាធិប្បាយអំពីស្ថានភាពកិច្ចការនេះសម្រាប់របាយការណ៍ការិយាល័យកិច្ចការនេះការិយាល័យកិច្ចការបូព៌ានៃក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា នេះគឺជាបញ្ហា «ដែលត្រូវបានដាក់កម្រិតបន្ថែមទៅលើកងជីវពលអង្គភាពការពារប្រជាជនឃឺដ (YPG) ជាជាងក្រុម SDF ឬកងកម្លាំងសន្តិសុខផ្ទៃក្នុងទាំងមូល»៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)