បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្តីថ្លែងការណ៍ស្តីពីការផ្ទុះនៅលីបង់

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០​ — ដោយសារការផ្ទុះកាលពីថ្ងៃទី៤ សីហានៅទីក្រុងបេរូត បណ្តារដ្ឋមន្រ្តីការបរទេសនៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីឧប្បត្តិហេតុនេះ កាលពីថ្ងៃទី ៩ ខែសីហា តាមសំណើរបស់ប្រទេសវៀតណាម។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ បណ្តារដ្ឋមន្ត្រីទាំងអស់បានសម្តែងការអាណិតអាសូរ នឹងចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាល និងប្រជាជននៃប្រទេសលីបង់ ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះផងដែរ។ ពួកគេក៏បានបញ្ជាក់អំពីសាមគ្គីភាពជាមួយប្រទេសលីបង់ ហើយសង្ឃឹមថា រដ្ឋាភិបាលនិងប្រជាជនរបស់ប្រទេសនេះនឹងជម្នះ និងដោះស្រាយបាននូវផលវិបាកនៃឧប្បត្តិហេតុនេះ។

លោករដ្ឋមន្រ្តីបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការផ្តល់ការគាំទ្រដល់ពលរដ្ឋនៃប្រទេសជាសមាជិកអាស៊ាននៅលីបង់ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់របស់ប្លុកនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)