TNAOT APP ប្រមូលផ្តុំស្នាដៃកម្សាន្ត ចំណេះដឹង និងព័ត៌មានបែបឌីជីថលថ្មីបំផុតនៅកម្ពុជា

ស្របពេលពិភពលោក កាន់តែធ្វើទំនើបកម្មទៅលើប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល “កម្ពុជា” ទោះជាប្រទេសតូច ជាមួយចំនួនពលរដ្ឋប្រមាណ ១៦លាននាក់ ក៏កំពុងស្រូបយកបច្ចេកទេស និងគំហើញថ្មីៗពីបរទេស ដើម្បីពង្រឹងសក្តានុពលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឆ្ពោះទៅដល់ស្តង់ដាបែបឌីជីថលដែរ។

រូបភាព១៖ TNAOT APP ជា​វេទិកាប្រមូល​ផ្ដុំ​ស្នាដៃ បែប​ឌីជីថលថ្មី​បំផុត​នៅ​កម្ពុជា

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២០ ពលរដ្ឋកម្ពុជាប្រមាណ ១០លាននាក់ ស្មើប្រមាណ ៦៣% នៃប្រជាជនកម្ពុជាសរុប កំពុងរស់នៅជាមួយបច្ចេកវិទ្យាឌីជីថល ពិសេសការប្រើប្រាស់កម្មវិធីទំនាក់ទំនងសង្គម និងកម្មវិធីផ្សេងៗទៀតលើទូរសព្ទ។ តួលេខនេះ ក៏រំពឹងថានឹងកើនឡើងយ៉ាងឆាប់រហ័សបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ ស្របទៅនឹងការវិវត្តន៍នៃវិស័យបច្ចេកវិទ្យា។

ផ្អែកលើកំណើនយ៉ាងលឿនក្នុងបរិបទប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជា ដូចនេះ TNAOT APP ក៏កំពុងបោះជំហានជាមួយចក្ខុវិស័យដ៏រឹងមាំនៅលើទឹកដីកម្ពុជា ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយឌីជីផល បែបថ្មីដ៏ធំមួយ ពោលគឺ TNAOT APP មានទស្សនវិស័យចម្បង ក្នុងការផ្សារភ្ជាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ជាមួយនឹងបច្ចេកវិទ្យាទំនើបតាមរយៈកម្មវិធីទូរសព្ទវ័យឆ្លាត ដោយបើកទូលាយនូវ ការទទួល និងផ្ដល់ព័ត៌មានទាន់ហេតុការណ៍ថ្មីៗដែលកំពុងកើតឡើងទាំងក្នុងស្រុក និងអន្ដរជាតិ រួមទាំងមាតិកាសម្បូរបែប ពី​ការ​ចូល​រួម​បញ្ចេញ​គំនិតមតិ និង​បង្ហោះ​ស្នាដៃរបស់​អ្នក​ប្រើប្រាស់ក្នុង TNAOT APP ផ្ទាល់តែម្តង។

រូបភាព២៖ TNAOT APP នៅក្នុង​ App Store និង​ Google Play

ចាប់តាំងពីឆ្នាំ ២០១៧ មកដល់បច្ចុប្បន្ននេះ អ្នកប្រើប្រាស់ TNAOT APP តែងបានចូលរួមកម្មវិធីថ្មីៗ និងទទួលបាននូវមាតិកាប្រចាំថ្ងៃដ៏សម្បូរបែប ទាំងព័ត៌មាន ការកម្សាន្ត និងចំណេះដឹងទូទៅ នៅលើទូរសព្ទដៃរបស់ពួកគាត់។ យើង​ខ្ញុំអាចចាត់ទុកបានថា នេះជាការបោះជំហានទៅមុខមួយរបស់ TNAOT APP  ក្នុងប្រតិបត្តិការប្រមាណជាង ២ ឆ្នាំមកនេះ ។

ដោយសម្លឹងឃើញតម្រូវការ និងឈរលើគោលជំហរវឌ្ឈនភាព TNAOT APP មានក្រុមការងារជំនាញ សកម្ម និងមានភាពច្នៃប្រឌិតខ្ពស់ ធ្វើយ៉ាងណា បំពេញតម្រូវការរបស់អ្នកប្រើប្រាស់។ ដើម្បីបង្កើតមាតិកាប្រចាំថ្ងៃឲ្យកាន់តែសម្បូរបែប និងមានអត្ថប្រយោជន៍ ការចូលរួមបង្ហោះស្នាដៃរបស់មិត្តអ្នកប្រើប្រាស់ ទាំងអ្នកធម្មតា អ្នកមានចំណេះដឹងវិជ្ជាជីវៈ និង​ស្ថាប័នផ្សេងៗ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ TNAOT APP ដោយ​ក្នុង​នោះ មាន​ដូច​ជា ការ​ចែក​រំលែក​តាម​រយៈ​ News Feed, Wemedia ជាដើម។ អ្វី​កាន់​តែ​អស្ចារ្យ​ទៀតនោះ News Feed និង​ Wemedia របស់ TNAOT APP ដែលជាវេទិកាថ្មីមួយ មិនត្រឹមបើកទូលាយសម្រាប់សាធារណជនបង្ហោះស្នាដៃប៉ុណ្ណោះទេ តែអ្នកបង្ហោះស្នាដៃទាំងនោះ ក៏នឹងទទួលបានអ្នកគាំទ្រ រួមនិងរង្វាន់ពី TNAOT APP ទៀតផង។

រូបភាព៣៖ អ្នក​ប្រើ​ប្រាស់​សកម្មនៅ​ក្នុ​ង TNAOT APP

ដូចនេះ បន្ថែមលើមាតិកាសារ​ព័ត៌មានប្រចាំថ្ងៃទាំងភាសាខ្មែរ និងភាសាចិន នៅលើ TNAOT APP យើងមានក្រុមការងារជំនាញដែលសកម្ម និងមានភាពច្នៃប្រឌិតខ្ពស់ ធ្វើយ៉ាងណា ឲ្យ​មាន​ការ​ចូលរួម​ឲ្យ​បាន​ច្រើន​ និង​សកម្ម​ពី​សាធារណជនគ្រប់គ្នា គ្រប់​ស្ថាបនផ្សេងៗ ដើម្បី​មក​បង្កើត​នូវ​វេទិកា​រ​​បង្ហាញ​ពី​ស្នាដៃ​របស់ខ្លួន។ ទន្ទឹមនេះ TNAOT APP ក៏កំពុងសហការជាមួយបណ្តាប្រព័ន្ធផ្សព្វផ្សាយ តារាល្បីៗ Influencers លើបណ្តាញសង្គម តារា TikTok និង YouTuber ជាដើម ដើម្បីជួយ​ផ្សព្វ​ផ្សាយ ដល់​អ្នក​ដែល​ចង់​មាន​វេទិកា​ស្នាដៃ​ផ្ទាល់​ខ្លួនមកបង្កើតនូវកម្មវិធីថ្មីៗ ប្លែកៗចែករំលែកក្នុង TNAOT APP នឹង​ជំរុញ​ឲ្យ​កម្មវិធីទូរសព្ទនេះពោរពេញទៅដោយព័ត៌មាន​ និង​មាតិកាកាន់សម្បូរបែប និង​មាន​តម្លៃ។

រូបភាព៤៖ មាតិកា​សំខាន់ ដែល​មាន​ក្នុង TNAOT APP

ចំណុចដែលមិនអាចមើលរំលងបាន ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថលឈានមុខគេ TNAOT APP ក៏តែងចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ កិច្ចការសង្គម និងការការពារធម្មជាតិ ទៀតផង ដោយមានកិច្ចសហការជាមួយស្ថាប័នរាជរដ្ឋាភិបាល អង្គការ និងសមាគមក្រៅរដ្ឋាភិបាលជាដើម។ កន្លងមក TNAOT APP បានបរិច្ចាគថវិកា សម្ភារៈដល់យោធិនពិការ អតីតយុទ្ធជន ក៏ដូចជាការដាំកូនឈើជាដើម។ ថ្មីៗនេះ TNAOT APP ក៏បង្កើតយុទ្ធនាការផ្តល់ម៉ាស់ការពារវីរុសកូវីដ ១៩ រាប់ម៉ឺនម៉ាស់ទៅដល់ប្រជាជនកម្ពុជា ទាំងទីសាធារណៈ សមាគម អង្គភាព ក្រសួងស្ថាប័ននានា ដែលសកម្មភាពទាំងនេះបង្ហាញថា ទោះជាស្ថិតក្នុងវិស័យឯកជនក្តី TNAOT APP នៅតែយកចិត្តទុកដាក់ជាខ្លាំងក្នុងការចូលរួមជាមួយវិស័យរដ្ឋ និងវិស័យសាធារណៈ។

រូបភាព៥៖ ការ​ចូល​សកម្ម​សង្គម និង​ព្រឹត្តិការណ៍សាធារណៈនានារបស់​ TNAOT APP (១)

 

រូបភាព៦៖ ការ​ចូល​សកម្ម​សង្គម និង​ព្រឹត្តិការណ៍សាធារណៈនានារបស់​ TNAOT APP​ (២)

ជារួម ឈរលើទស្សនវិស័យរឹងមាំ និងការប្តេជ្ញារួមគ្នា TNAOT APP នឹងក្លាយជាវេទិកាប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថលឈានមុខគេ ក្នុងការប្រមូលផ្តុំស្នាដៃ និងបង្ហាញមាតិកាល្អៗសម្រាប់កម្ពុជា៕