សម្តេចតេជោ៖ កូវីដ១៩ ជម្រុញដល់កម្មករ ងាកមកដាំដុះបន្លែបង្ការបន្ថែម សម្រាប់ផ្គត់ផ្គង់គ្រួសារ និងទីផ្សារ

APP ភ្នំពេញ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០–

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផេក បានលើកឡើងថា ជំងឺកូវី១៩ បានជម្រុញឲ្យយកូនក្មួយកម្មករ ដាំដុះបន្លែបង្ការបន្ថែម សម្រាប់ផ្គត់ផ្គង់គ្រួសារ និងទីផ្សារ។

សម្តេចតេជោ បានបន្តទៀតថា ការងារក្នុងវិស័យឧស្សាកម្ម និងកសិកម្ម បានផ្លាស់ប្តូរជីវភាព បងប្អូនប្រជាពលរដ្ឋមួយចំនួនធំនៅខេត្តស្វាយរៀង។ បច្ចុប្បន្ននេះ ថ្វីត្បិតតែការងាររោងចក្រ មិនសូវមានភាពល្អប្រសើរដូចកាលពីមុនក៏ពិតមែន ប៉ុន្តែសកម្មភាពនៃការបម្រើការងា របស់បងប្អូនកម្មករកម្មការិនី នៅខេត្តស្វាយរៀង ក៏ដូចជាក្រុងបាវិតទាំងមូល នៅដំណើរការជាធម្មតា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្របពេលនឹងការវាយលុកជំងឺកូវីដ១៩ ក្មួយៗកម្មករកម្មការិនី បានឆ្លៀតឱកាស ងាកមកដាំដំណាំបន្លែបង្ការផ្សេងៗជាច្រើននៅផ្ទះ ដើម្បីទប់ទល់ដោះស្រាយជីវភាពគ្រួសារផង និងដើម្បីចែកចាយលក់នៅលើទីផ្សារផងដែរ ដែលបានធ្វើអោយជីវភាពរស់នៅរបស់កូនក្មួយកាន់តែល្អប្រសើរ៕ ដោយ៖កនចំណាន