គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកកិច្ចប្រជុំពិនិត្យ លើសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា, វ៉ាង ភក្តី ០៦ ០៨ ២០២០


MC: គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកកិច្ចប្រជុំដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល ដែល បានស្នើទៅកាន់រដ្ឋសភាធ្វើការគាំទ្រ និងអនុម័ត សម្រាប់យកទៅអនុវត្តឱ្យស្របច្បាប់។
កិច្ចប្រជុំដែលធ្វើឡើងនៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី៦ ខែសីហានេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា របៀបវារៈដែលអង្គប្រជុំលើកធ្វើការពិភាក្សានោះរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ, សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ៕