ខេត្តកំពង់ចាមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារសុខភាពសត្វគោ ក្របីរបស់ប្រជាកសិករដោយមិនយកប្រាក់ឡើយ

វិទ្យុជាតិកម្ពុជាៈលោកហ៊ាង ចាន់ថា ខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០​​បានបើកយុទ្ធនា​​ការចាក់​​វ៉ាក់សាំ​ងសត្វគោ ក្របី របស់ប្រជាពលរដ្ឋ ដើម្បី ការពារជំងឹឆ្លងផ្សេងៗ ស្ថិតនៅក្នុងភូមិដូង ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ឯកឧត្តម អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ក្នុងខែសីហា មន្ត្រីជំនាញកសិកម្ម តែងតែបានអនុវត្ត ការចាក់វ៉ាក់សាំងការពារជំងឺឆ្លងដល់សត្វគោ ក្របី តាមខ្នងផ្ទះរបស់ប្រជាពល រដ្ឋឲ្យបានមុន​ពេល​ទឹកជំនន់ ដោយ ហេតុថា ពេលមានទឹកជំនន់ គោ ក្របី វាងាយនឹងកើតជំងឺ ៣ប្រភេទគឺ ÷ជម្ងឺសារទឹក  ជំងឺអុតក្តាម និងជម្ងឺបូសខ្យល់ ។

ឯកឧត្តមបន្តថា ថ្វីដ្បិតតែសម័យកាលនេះទំនើប មានប្រជាកសិករមួយចំនួន មានលទ្ធភាពប្រើគ្រឿងចក្រ ប៉ុន្តែ ក៏នៅមានកសិករជាច្រើន កំពុងតែប្រើប្រាស់សត្វគោ ក្របី ដើម្បី ប្រកបការងារកសិកម្មនេះផងដែរ ។ សត្វគោ ក្របី ពិតជាមានផលប្រយោជន៍ យ៉ាងច្រើន ដល់ប្រជាកសិករ ហេតុដូច្នេះហើយ ទើបអាជ្ញាធរខេត្ត ជាពិសេសមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានដាក់ចេញនូវផែនការប្រចាំឆ្នាំ ក្នុងការចាក់វ៉ាក់សាំងការពារសុខភាពសត្វ នៅគ្រប់មូលដ្ឋានទាំងអស់ ក្នុងខេត្តកំពង់ចាមតែម្តង ដើម្បី កុំឲ្យមានសត្វគោ ក្របី ងាប់ដោយសារជម្ងឺឆ្លងនោះ ដែលនាំឲ្យមានការខាតបង់ធ្ងន់ធ្ងរ ដល់ប្រជាកសិករ ។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ទៀតថា វិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា បើទោះជាមុន ឬក្រោយពេលកើតមានជម្ងឺកូវីដ19 ក៏ដោយ ក៏វិស័យនេះ នៅតែសំខាន់ សម្រាប់ប្រជាពលរដ្ឋ ប្រមាណជាង ៦០% ដែលប្រកបមុខរបរកសិកម្មនេះ ពិសេស គឺរំពឹងទៅលើសត្វគោ ក្របី ជាកម្លាំងអូសទាញតែម្តង។

លោក ស៊ីម  ថាវីរៈ ប្រធានមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ ខេត្ត បានឲ្យដឹងថា  សម្រាប់ ខេត្ត កំពង់ចាម  មាន សត្វ គោក្របី  សរុប ចំនួន ២០៤.៨៦០ក្បាល  និងបាន ចាក់ វ៉ាក់សាំង ការពារ ជម្ងឺ ចំនួន ១.០៨៧ ក្បាល  ។ ដោយឡែក  នៅ ក្នុង ស្រុកព្រៃឈរមាន សត្វ គោក្របីចំនួន ៤៨ .៣៩៥ក្បាល ចំពោះ ឃុំ តុងរ៉ុង  មាន គោក្របី ចំនួន ១.២៣៧ ក្បាល  ហើយត្រូវបានចាក់វ៉ាក់សាំងការពារ ជម្ងឺ ចំនួន ៧៣៩ក្បាល ដែលយុទ្ធនាការចាក់​​វ៉ាក់សាំងនេះ តែងតែធ្វើជាប្រចាំ នារដូវទឹកឡើង ហើយមិនតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ឡើយ  ៕

មានប្រជាកសិករមួយចំនួន មានលទ្ធភាពប្រើគ្រឿងចក្រ ប៉ុន្តែ ក៏នៅមានកសិករជាច្រើន កំពុងតែប្រើប្រាស់សត្វគោ ក្របី ដើម្បី ប្រកបការងារកសិកម្មនេះផងដែរ ។ សត្វគោ ក្របី ពិតជាមានផលប្រយោជន៍ យ៉ាងច្រើន ដល់ប្រជាកសិករ ហេតុដូច្នេះហើយ ទើបអាជ្ញាធរខេត្ត ជាពិសេសមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានដាក់ចេញនូវផែនការប្រចាំឆ្នាំ ក្នុងការចាក់វ៉ាក់សាំងការពារសុខភាពសត្វ នៅគ្រប់មូលដ្ឋានទាំងអស់ ក្នុងខេត្តកំពង់ចាមតែម្តង ដើម្បី កុំឲ្យមានសត្វគោ ក្របី ងាប់ដោយសារជម្ងឺឆ្លងនោះ ដែលនាំឲ្យមានការខាតបង់ធ្ងន់ធ្ងរ ដល់ប្រជាកសិករ ។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ទៀតថា វិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា បើទោះជាមុន ឬក្រោយពេលកើតមានជម្ងឺកូវីដ19 ក៏ដោយ ក៏វិស័យនេះ នៅតែសំខាន់ សម្រាប់ប្រជាពលរដ្ឋ ប្រមាណជាង ៦០% ដែលប្រកបមុខរបរកសិកម្មនេះ ពិសេស គឺរំពឹងទៅលើសត្វគោ ក្របី ជាកម្លាំងអូសទាញតែម្តង។

លោក ស៊ីម  ថាវីរៈ ប្រធានមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ ខេត្ត បានឲ្យដឹងថា  សម្រាប់ ខេត្ត កំពង់ចាម  មាន សត្វ គោក្របី  សរុប ចំនួន ២០៤.៨៦០ក្បាល  និងបាន ចាក់ វ៉ាក់សាំង ការពារ ជម្ងឺ ចំនួន ១.០៨៧ ក្បាល  ។ ដោយឡែក  នៅ ក្នុង ស្រុកព្រៃឈរមាន សត្វ គោក្របីចំនួន ៤៨ .៣៩៥ក្បាល ចំពោះ ឃុំ តុងរ៉ុង  មាន គោក្របី ចំនួន ១.២៣៧ ក្បាល  ហើយត្រូវបានចាក់វ៉ាក់សាំងការពារ ជម្ងឺ ចំនួន  ៧៣៩ក្បាល ដែលយុទ្ធនាការចាក់វ៉ាក់សាំងនេះ តែងតែធ្វើជាប្រចាំ នារដូវទឹកឡើង ហើយមិនតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ឡើយ ។

ពាក់ព័ន្ធទៅនឹង ដំណាំស្រូវវិញ ឯកឧត្តមអភិបាលខេត្តបញ្ជាក់ដែរថា ឆ្លងកាត់បទពិសោធន៍ ទៅលើដំណាំស្រូវ ក្នុងឆ្នាំកន្លងទៅឃើញថា នៅតំបន់ខ្លះ កសិករអាចដាំស្រូវ បានដល់ទៅ ៣ដង ក្នុងមួយឆ្នាំ ដោយសារតែពួកគាត់ មានប្រភពទឹកគ្រប់គ្រាន់ ដោយទទួលបានទិន្នផល ក្នុងមួយហិកតា ជាមធ្យមបាន ៦តោន ។ ប៉ុន្តែ នៅតំបន់ខ្លះ គឺស្រូវស្កកខូច ដោយសារគ្រោះរាំងស្ងួត ហើយក៏ជាតំបន់ដែលពុំមានប្រភពទឹក ដោយកសិករដាំស្រូវពឹងផ្អែក ទៅលើទឹកភ្លៀងទាំងស្រុង ។ ប្រការនេះទើបអាជ្ញាធរខេត្តមានគម្រោងនៅឆ្នាំ ២០២២ និងបង្វែរពីការអភិវឌ្ឍផ្លូវ ទៅជាការអភិវឌ្ឍ​ប្រព័ន្ធធារាសាស្ត្រវិញម្ដង ដើម្បីឲ្យកសិករមានប្រភពទឹកគ្រប់គ្រាន់ក្នុង​​ការបង្ករបង្កើន​​ផលលើ​វិស័យកសិកម្មនេះ ៕