មនុស្សជាង ៥០ នាក់ត្រូវបានស្លាប់និង ២៥០០ នាក់រងរបួសក្នុងការផ្ទុះដ៏ធំសម្បើមនៅរដ្ឋធានីប្រទេសលីបង់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៥.០៨.២០)

លីបង់៖ ការផ្ទុះដ៏ធំពីរលើក   បានធ្វើឱ្យរញ្ជួយរដ្ឋធានីប្រទសលីបង់កាលពីថ្ងៃអង្គារទី ០៤ ខែសីហាដោយបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥០ នាក់បានស្លាប់និង ២៥០០ នាក់ផ្សេងទៀតរងរបួស។

ការផ្ទុះបានធ្វើឱ្យកក្រើកកំពង់ផែទីក្រុងបេរូតនៅម៉ោងប្រហែល ៦ និង ១០ នាទីម៉ោងក្នុងស្រុក ដោយធ្វើឲ្យរញ្ជួយអាគារពាសពេញទីក្រុងខណៈដែលបណ្តាលឱ្យមានមនុស្សស្លាប់និងការខូចខាតយ៉ាងច្រើន។

ចំនួនអ្នកស្លាប់និងរបួសត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត។ នាយករដ្ឋមន្រ្តីលីបង់លោកហាសាន់ឌៀបក៏បានជំរុញឱ្យប្រទេសជាសម្ព័ន្ធមិត្តជួយប្រទេសរបស់លោក  ចំពោះផលវិបាកនៃមហន្តរាយមួយនេះ។