ករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ២ ទាក់ទងនឹងមន្ទីរពេទ្យនៅទីក្រុងដាណាង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វៀតណាមញូវ (០៥.០៨.២០)

វៀតណាម៖ នៅថ្ងៃទី ០៥ ខែសីហានេះមានមនុស្សពីរនាក់ទៀតដែលបានទាក់ទងនឹងមន្ទីរពេទ្យក្រុងដាណាង ដែលថ្មី ៗ  នេះ មានករណីឆ្លងកូវីដ ថ្មីកើតមានឡើង   បានធ្វើតេស្តិ៍វិជ្ជមានលើវីរុសកូវីដ ១៩ ។

គិតត្រឹមព្រឹកថ្ងៃពុធ ​ទី ០៥ ខែសីហានេះវៀតណាមបានរកឃើញករណីឆ្លងនៃវីរុសកូវីដ១៩ ចំនួន២៧២ ករណីដែលក្នុងនោះ ៣០៨ ករណីត្រូវបាននាំចូលនិង ២២៤ ករណីទាក់ទងនឹងទីក្រុងដាណាង។

សូមបញ្ជាក់ផងដែរថា​មានមនុស្ស ៨ នាក់ហើយ បានស្លាប់ដោយសារវីរុសឆ្លង​ គិតមកដល់ថ្ងៃពុធទី ០៥ ខែសីហានេះដែរ  ។