ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ផ្ញើសារលិខិតជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃពិធីចម្រើនជន្មាយុគម្រប់៦៨ ឈានចូល៦៩ឆ្នាំ

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង បានផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃពិធីចម្រើនជន្មាយុគម្រប់៦៨ ឈានចូល៦៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ដោយបានសម្តែងនូវសេចក្តីអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងសូមជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកបដោយសេចក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ៕

សូមអានសារលិខិតជូនពរទាំងស្រុង ជូនភ្ជាប់ខាងក្រោម៖