អារ៉ាប់រួមបើកប្រតិបត្តិការរោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេក្នុងពិភពអារ៉ាប់

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០​ — នាយករដ្ឋមន្រ្តីនៃប្រទេសអារ៉ាប់រួមអេមីរ៉ាត លោក Mohammed bin Rashid Al Maktoum បានប្រកាសកាលពីថ្ងៃសៅរ៍ នូវការដាក់ឱ្យដំណើរការដោយជោគជ័យនូវប្រព័ន្ធថាមពលនុយក្លេអ៊ែរ NPP ដែលជាស្ថានីយ៍ថាមពលនុយក្លេអ៊ែរពាណិជ្ជកម្មដំបូងគេនៅក្នុងពិភពអារ៉ាប់។

លោកនាយករដ្ឋមន្រ្តីបានសរសេរនៅលើបណ្តាញសង្គម Twitter ថា «ថ្ងៃនេះ យើងប្រកាសជាផ្លូវការដោយជោគជ័យរបស់អារ៉ាប់អេមីរ៉ាត ក្នុងការចាប់ផ្តើមដំណើរការម៉ាស៊ីនរ៉េអាកទ័រនុយក្លេអ៊ែរ ដោយសន្តិវិធីដំបូងបង្អស់នៅក្នុងពិភពអារ៉ាប់នៅស្ថានីយ៍ Barakah នៅអាប៊ូដាប៊ី»។

រោងចក្រថាមពលនុយក្លេអ៊ែរ Barakah នៅអារ៉ាប់រួម បានចាប់ផ្តើមដំណើរការចាប់ផ្តើមនៅក្នុងខែកុម្ភៈ ភ្លាមៗបន្ទាប់ពីប្រតិបត្តិកររោងចក្រនេះបានទទួលអាជ្ញាប័ណ្ណរបស់ខ្លួន៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)