អភិបាលរាជធានី ណែនាំអោយអាជ្ញាធរខណ្ឌនិងមន្ទីរជំនាញសម្អាតមហាវិថីឈ្នះឈ្នះឱ្យបានស្អាតជាប្រចាំ

វិទ្យុជាតិកម្ពុជា៖ ដោយ​ លោក​ ហុក​ សុខរិន​


MC៖ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធឲ្យសម្អាតមហាវិថីឈ្នះឈ្នះឱ្យបានស្អាតជាប់ជាប្រចាំមានបរិស្ថានល្អប្រសើរ ជាមួយនឹងការទុកដាក់វេចខ្ចប់សំរាមអោយបានត្រឹមត្រូវ ដើម្បីធានាឲ្យមហាវិថីនៅតែរក្សាបានភាពស្អាត
ក្នុងឱកាសចុះត្រួតពិនិត្យមើលវិមានឈ្នះឈ្នះនិងតាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះនៅព្រឹកថ្ងៃទី ៣ ខែសីហា ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងខណ្ឌជ្រោយចង្វារឃើញថា មានធូលីដី ដក់ទឹកនៅតាមចិញ្ចើមផ្លូវជាមួយនឹងភក់ ការទុកដាក់សំរាមពុំបានត្រឹមត្រូវ ដែលទាមទារអោយអាជ្ញាធរពង្រឹងការដោះស្រាយបញ្ហាប្រ ឈមទំាងអស់នេះ ដើម្បីធានាឲ្យមហាវិថីឈ្នះឈ្នះមានអនាម័យបរិស្ថានស្អាតដែលចូលរួមបង្ការទប់ស្កាត់នូវជំងឺកូវីដ_១៩ទាំងអស់គ្នា ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលនៅទូទាំងពិភពលោក ហើយកម្ពុជាក៏ជាប្រទេសកំពុងតែប្រឈមដែរនោះ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសំអាតធូលីដី ភក់នៅលើបណ្ដោយផ្លូវនេះឱ្យបានស្អាត ជាមួយនឹងការប្រើគ្រឿងចក្រកៀទឹកដក់នៅតាមបណ្តោយផ្លូវនេះបញ្ចូលទៅក្នុងលូផងដែរ។
ឯកឧត្តមបន្តថា ចំពោះមន្ទីរបរិស្ថាន និងអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវមើលថែដើមឈើជាប្រចាំ ពោលគឺ បើដើមឈើដែលត្រូវលះមែកគឺត្រូវលះមែកចេញអោយបានស្អាត ហើយចំពោះដើមឈើណាងាប់ត្រូវ គាស់ចេញរួចដាំជំនួសវិញ៕